ធម្មជាតិអើយធម្មជាតិ បើមនុស្សប្រុសមានហើយ ចាំបាច់បង្កើតដង្គូវប្រភេទនេះ ធ្វើអីទៀត…!

251


​ក្រុម​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​បាន​ចំណាយពេល​រាប់​ខែ ដើម្បី​សិក្សា​ពពួកសត្វ​រស់នៅ​បាតសមុទ្រ​ជ្រៅ​។​គេ​បាន​រកឃើញ​សត្វ​ចម្លែក​ចំនួន​២១ ដែល​ពុំ​ធ្លាប់​កត់ត្រា​ទុក​។​ក្នុងនោះ​មាន​ដង្កូវ​ម្យ៉ាង​ដែលមាន​រាងរៅ​ដូចជា​«​លិង្គ​» ។​

ដង្កូវ​នេះ​អាចមាន​ប្រវែង​ដល់​ទៅ​៥​សង់ទីម៉ែត្រ ហើយ​ផ្នែក​ក្បាល​របស់​វា​ដូចជា​«​ពាក់មួក​» ហេតុ​នេះឯង​ធ្វើឱ្យ​ដង្កូវ​នេះ​រាង​ប្រដាប់ភេទ​មនុស្ស​ប្រុស ម្យ៉ាងទៀត​វា​មាន​សភាព​យឺត អាច​ពន្យឺត ឬ​បំ​ព្រួញ​បាន​។​

​អំបូរ​ដង្កូវ ​«​លិង្គ​» ​នេះ​រស់នៅ​ក្រោម​ល្បាប់​ខ្សាច់​នៅ​បាតសមុទ្រ ពិសេស​កន្លែង​ដែលមាន​កន្លៀត​ថ្ម​ជ្រៅៗ​។ វា​ជា​អំបូរ​សត្វ​មាន​ភេទ ពោល​គឺអាច​បង្កើតកូន​បាន​ដោយ​ពុំ​ចាំបាច់​មាន​ដៃគូ​៕