កុំបង្អត់​អាហារ ដើម្បីធ្វើជា​វិធីសម្រក​ទំងន់! ប្រយ័ត្នស្តាយក្រោយ!

470


(សុខភាព)៖ ការអត់អាហារគឺជារឿងមួយ ដែលអ្នកទាំងអស់គ្នា គួរតែជៀសវាង ពីព្រោះវានឹងធ្វើឲ្យស្បែករបស់អ្នក មានសភាពស្ងួត ក្រិន និងជ្រីវជ្រួញបានយ៉ាងងាយ ដោយសារតែខ្វះសារធាតុអាហារ។ ដូច្នេះហើយប្រសិនបើ អ្នកចង់សម្រកទំងន់ អ្នកមិនត្រូវបង្អត់អាហារជាដាច់ខាត។

ផ្ទុយទៅវិញ អ្នកគ្រាន់តែកំណត់អាហារ ដែលគួរទទួលទានឲ្យបានត្រឹមត្រូវ និងព្យាយាមហាត់ប្រាណ ឲ្យបានច្រើន។ ម្យ៉ាងវិញទៀត ប្រសិនបានអ្នក ចង់កាត់បន្ថយរបស់អាហារ នៅពេលណាមួយ អ្នកត្រូវទទួលទានទឹកគោឆៅបន្ថែម ឬទឹកដោះគោជូរមួយកែវ។

ទន្ទឹមនឹងនេះ ការអត់អាហារក្រៅពី មានផលប៉ះពាល់ចំពោះស្បែកហើយ វាថែមទាំងធ្វើឲ្យកែវភ្នែកមានសភាពស្រអាប់ មិនស្រស់ថ្លា និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព នឹងផ្នែកផ្សេងៗ នៃសារពាង្គកាយផងដែរ៕