នេះជាកីឡាករ ៣រូប​ចុងក្រោយ​ក្នុងការ​ប្រជែង​យកពាន​បាល់មាស Ballon D’Or ឆ្នាំ២០១៨

439


(ហ្ស៊ីរិច)៖ តាមរយៈសារព័ត៌មាន Fox Sports របស់អាមេរិកបានចុះផ្សាយថា កីឡាករ ៣រូបរួមមាន Luka Modric និង Raphael Varane របស់ក្លឹប Real Madrid និង Kylian Mbappe របស់ក្លឹប Paris Saint-Germain បានឈានដល់ជុំផ្តាច់ព្រ័ត្រ ក្នុងការប្រជែងយកពានឯកត្តជនក្នុងនាមកីឡាករលេងល្អបំផុតប្រចាំឆ្នាំ២០១៨ របស់ FIFA (FIFA Ballon D’Or 2018)។

ជាការកត់សម្គាល់ ពុំមានឈ្មោះកីឡាករដែលធ្លាប់ឈ្នះពាននេះ ៥ដងដូចគ្នា Lionel Messi និង Cristiano Ronaldo ឡើយ បើទោះបីជាពួកគេបានជួយក្លឹបឈ្នះជើងឯករៀងៗខ្លួនកាលពីរដូវកាលមុនក្តី ដោយ Messi បានជួយ FC Barcelona ឈ្នះជើងឯក Copa del Rey និង La Liga ខណៈ Ronaldo ជួយ Real Marid ឈ្នះជើងឯក UEFA Champions League។

កីឡាករខ្សែបម្រើប្រយុទ្ធ Luka Modric ទើបតែឈ្នះពានកីឡាករលេងប្រចាំទ្វីបអឺរ៉ុប ឆ្នាំ២០១៨ និងកីឡាករលេងល្អ របស់ Man Best player of the Year និងឈ្នះពានកីឡាករលេងល្អបំផុតប្រចាំ World Cup 2018 ដោយបានជួយ ក្រុមជម្រើសជាតិក្រូអាតឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង និងជួយក្លឹប Real Madrid ឈ្នះជើងឯក Champions League ផងដែរ។

ជាមួយគ្នានោះ Kylian Mbappe និង Raphael Varane សុទ្ធតែបានជួយបារាំង ឈ្នះជើងឯក World Cup 2018 ដូចគ្នា ខណៈ Mbappe បានឈ្នះពានក្នុងនាមកីឡាករវ័យក្មេងល្អប្រចាំព្រឹត្តិការណ៍មាន ៤ឆ្នាំម្តង ខណៈ Varane បានឈ្នះពានក្នុងនាមខ្សែការពារល្អ និងបានជួយ Real Madrid ការពារជើងឯក UEFA Champions League បានសម្រេចផងដែរ ខណៈ Kylian Mbappe ជួយ PSG ឈ្នះពាន២គឺ France Cup និង Ligue 1៕