មានមន្ត្រីបែបនេះ តែខ្មែរសង្ឃឹមអីទៀត! នៅ​កន្លែង​ធ្វើលិខិត​ឆ្លងដែន មិន​យក​ប្រាក់រៀល​ខ្មែរទេ…!

257


ភ្នំពេញ​ ៖ យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក Khmerlove Khmerlove Khmerlove កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា បាន​សរសេរ​រៀបរាប់​ពី​ប្រជាពលរដ្ឋ​ម្នាក់ បាន​ទៅធ្វើ​លិខិតឆ្លងដែន ហើយ​បាន​ឲ្យ​លុយ​ខ្មែរ​ថ្លៃ​ធ្វើលិខិត​ទៅ​ស្ត្រី​ម្នាក់​ជា​មន្ត្រីនគរបាល ប៉ុន្តែ​នគរបាល​រូបនោះ មិន​យកលុយ​ខ្មែរ​ទេ ដោយ​បង្គាប់​ឲ្យ​យកលុយ​ដុល្លារ​វិញ​។ ហើយ​ករណី​នោះ បានធ្វើ​អ្នក​ដែល​ទៅ​លិខិតឆ្លងដែន​មិន​ពេញចិត្ត​ចំពោះ​ការចាយ​លុយ​ជាតិ ដែល​មន្ត្រីនគរបាល​មិន​យក គឺ​គេ​យកតែ​លុយ​ដុល្លារ​។

គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល បាន​លើកឡើងថា “​ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មួយរូប សូម​សួរ​ទៅ​ក្រសួង​ពាក់ព័ន្ធ​កន្លែង​ធ្វើលិខិត​ឆ្លងដែន​ថា ហេតុអ្វី​បាន​មិន​ទ​ទួ​យ​យកលុយ​ខ្មែរ​? (​ពេល​ខ្ញុំ​ឲ្យ​លុយ​ខ្មែរ​៤០០០០០​រៀល មន្ត្រី​ទារ​៤២០០០០​រៀល ដល់ពេល​ខ្ញុំ​សួរថា ខុស​តម្លៃ​ហាងឆេង​ខ្លាំង​ម្លេះ ម​ន្រី្ត​ធ្វើ​ច​រឹក​ច្រងេងច្រងាង​ថា មិន​យកលុយ​ខ្មែរ​វិញ ហើយ​ថែមទាំង​ឲ្យ​ខ្ញុំ​ទៅរក​លុយ​ដុល្លារ​ឲ្យ​បាន​បាន​យក​)​។​ ​ហើយ​សុំ​សួរថា មន្ត្រី​ច​រឹត​ឫកពារ​បែបនេះ​មែន​ដែល​យកមក​បម្រើប្រជាជន​? ទើប​ជួប​ផ្ទាល់​ខ្លួនឯង​តែម្តង​”​

​ចំណែក​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់ បាន​បញ្ចេញ​នូវ​ទស្សន​រៀងៗ​ខ្លួន​ថា “​ខ្ញុំ​ធ្លាប់​ទៅធ្វើ​លិខិតឆ្លងដែន​ដែរ ឆ្លងកាត់​រួចហើយ ឈឺចាប់ ទើបតែ​ឃើញ​រឿង​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​នឹង​ឃើញ​រឿង​ចាស់ ស្រុក​យើង​ចប់​ហើយ នៅ​ជិត​វៀតណាម​ចាយលុយ​ដុង នៅក្នុង​ក្រុង​ចាយលុយ​ដុល្លារ លុយ​ចិន នៅ​ជិត​ថៃ​ចាយលុយ​បាត ដល់ពេល​គេ​លេង​ចង់​ចាយលុយ​ខ្មែរ​ខ្លួនឯង​ហួស​ថ្លែង​ហើយ​។​

ស្រុក​គេ គេ​មិន​ចាយ​ទេ​លុយ​បរទេស គេ​ចាយលុយ​របស់​ជាតិ​ខ្លួនឯង ព្រោះ​គេ​លើកតម្កើង​រូបិយប័ណ្ណ​ជាតិ​ខ្លួនឯង ម៉េច​បានជា​មិន​ស្រឡាញ់​ប្រាក់រៀល​របស់​ជាតិ​ឯង តើ​ខួ​ក្បាល​អ្នក​មិនមែនជា​ខ្មែរ​ឬ​? មីនេះ មើល ងាយ​ដល់​ស្ដេច ហើយ​និង​ជាតិ​ណាស់ ចាំមើល​មាន​ថ្នាក់​ច្បាប់​ណា ក្នុង​មន្ត្រី​របប​នេះ ហ៊ាន​ដាក់ទោស​ឬ​អត់​? ។​សង្ឃឹមថា នឹងមាន​ចំណាត់ការ ចំពោះ​មន្ដ្រី អាក្រក់ៗ អរគុណ​លោកគ្រូ​ហ្វេ​ស​ប៊ុ​ក ដែល​ជួយ​កែប្រែ​សង្គម​ខ្ញុំ​បាន​ខ្លះៗ ដោយសារ​ពលរដ្ឋ​ខ្មែរ ចេះ​ប្រើ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជា​ប្រយោជន៍ កុំ​ប្រើ​គ្រាន់តែ សប្បាយ កម្សាន្ត​អារម្មណ៍​តែ​ប៉ុណ្ណឹង​​សុំ​ឆ្ងល់​ថា ហេតុ​អី​បានជា ការកំណត់​តម្លៃ​គិត​ជា​ប្រាក់​ដុល្លារ មិនមែនជា​ប្រាក់រៀល ប្រសិនបើ​កំណត់​ជា​ប្រាក់រៀល ពី​ដើមទី​មក វា​ប្រាកដជា​គ្មាន​រឿង​នឹង​កើតឡើង​ទេ​”​។​

​ពាក់ព័ន្ធ​ករណីនេះ អ្នកយកព័ត៌មាន​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ​៕ ​