ព្រោះតែស្រលាញ់! ស្វាយកឆ្កែធ្វើកូន… មើលថែ បញ្ចុកចំនីផ្លែឈើ និងការពារមិន​ឆ្កែ​​ផ្សេងៗ មកជិតទៀត

306


ចំណងមិត្តភាព​មិន​ស​ម​ទំនង​រវាង​ស្វា​និង​ឆ្កែ​ គឺជា​រឿង​ដ៏​អស្ចារ្យ​បំផុត​មួយ​ដែល​យើង​កម្រ​បានឃើញ​។ ភាព​អស្ចារ្យ​នេះ​បាន​កើតឡើង​រវាង​ស្វា​មួយ​ក្បាល​និង​កូន​ឆ្កែ​មួយ​ក្បាល​ នៅ​ប្រទេស​ឥណ្ឌា​។​

តាមរយៈ​រូបភាព​ទាំងនេះ បង្ហាញ​ពី​សកម្មភាព​ស្វា​ចិត្តធម៌​ចិញ្ចឹម​កូន​ឆ្កែ​អនាថា​មួយ​ក្បាល ចាត់ទុក​ដូច​កូនបង្កើត​របស់​វា​។ ស្វា​ស្រឡាញ់​កូន​ឆ្កែ​នេះ​ណាស់ ដោយ​ឃុំគ្រង បីបាច់​ថែរក្សា ការពារ​ការពារពី​ឆ្កែ​អនាថា​ផ្សេងទៀតមិនឱ្យមកបៀតបៀន ហើយ​ថែមទាំង​ទំនុកបម្រុង​ចំណីចំណុក​ទៀតផង​។

រូបភាព​ពួកសត្វទាំងពីរនេះ ត្រូវបាន​គេហទំព័រ The Logical Indian បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក អមដោយ​ខំ​មិន​(Comment) បង្ហាញ​ពី​អារម្មណ៍​ភ្ញាក់ផ្អើល​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​៕