ញាក់សាច់! នាឡិកា​ Apple Watch Series 4 ដាំ​ដោយ​ត្បូងនិង​ពេជ្រ មានតម្លៃជិតទិញផ្ទះបានមួយ!

820


Apple Watch Series 4 ត្រូវ​បាន​ក្រុមហ៊ុន​ជំនាញ​ខាង​កែច្នៃ​ Caviar យក​ទៅ​កែច្នៃ​រូបរាង​ដាំ​ដោយ​គ្រាប់​ពេជ្រ និង​ត្បូង​ដែល​មាន​អ្នក​លក់​ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ។

តួ​ខ្លួន​ Apple Watch មាន​ដាំ​ដោយ​គ្រាប់​​តូចៗ​មាន​តម្លៃ​ចំនួន ៦៣៣ គ្រាប់។ ចំពោះ​ប្រភេទ​ Red Caviar មាន​ដាំ​ដោយ​គ្រាប់​​ត្បូង​ទទឹម​ និង​​ប្រភេទ​ Black Caviar មាន​ដាំ​ដោយ​គ្រាប់​ពេជ្រ​ពណ៌​ខ្មៅ។ មាន​មួយ​ប្រភេទ​ទៀត​គឺ​ White Caviar ជា​ប្រភេទ​មាន​តម្លៃ​ថ្លៃ​បំផុត​ដាំ​ដោយ​គ្រាប់​ពេជ្រ​ពណ៌​ស។

ប្រភេទ​ Red Caviar មាន​តម្លៃ​ ៣៧ ៦៥០ ដុល្លារ, ប្រភេទ​ Black Caviar ​មាន​តម្លៃ ៤១ ៣៩០ ដុល្លារ និង​ប្រភេទ​ White Caviar មាន​តម្លៃ​ ៤៣ ៨៥០ ដុល្លារ​ឯណោះ៕