តោះមកស្គាល់ «កងម៉ារីនខ្មែរ (Khmer Marine Corp)» នៃរដ្ឋាភិបាលសម័យលន់នល់

132


កងម៉ារីនខ្មែរ (Khmer Marine Corp) ជាទ័ពប្រយុទ្ធថ្មើរជើង និង លើទឹក (Amphibious Naval Infantry) នៃរដ្ឋាភិបាលសម័យលន់នល់ ហើយស្រដៀងគ្នាទៅនឹង កងម៉ារីនសហរដ្ឋអាមេរិក (United States Marine Corp) ផងដែរ ។

ពីឆ្នាំ១៩៧០-១៩៧៥ កងមា៉រីនខ្មែរ បានចែកចេញជា ១២កងវីរះសេនា មានកម្លាំងប្រយុទ្ធសរុបប្រមានជិត ៧០០០នាក់ ដែលមាន ទីបញ្ចារការកណ្តាលនៅ មូលដ្ឋានទ័ពជើងទឹកជ្រោយចង្វារ ភ្នំពេញ ហើយមានទីតាំងទ័ពមួយទៀត គឺនៅ មូលដ្ឋានទ័ពជើងសមុទ្រ និង ជើងអាកាសរាម (Ream Naval and Air Base) ដែលមានឧត្ដមសេនីយ៍ត្រី អ៊ុំ ឈុំ ជាមេបញ្ចាការនៃកងម៉ារីន។

អ្វីដែលពិសេសទៀត គឺនៅក្រោមចំណុះបញ្ចារការ កងមា៉រីនខ្មែរ មានទ័ពពិសេសមួយក្រុុម គឺកងនាវីសៀលកម្ពុជា (Cambodian Navy SEALS) ដែលយកគំរូតាម កងនាវីសៀល សហរដ្ឋអាមេរិក (U.S. Navy SEALs) កងទ័ពពិសេសនេះបានបង្កើតឡើងនៅឆ្នាំ១៩៧៣ ហើយត្រូវបានបង្វឹកនៅសហរដ្ឋអាមេរិក មានកម្លាំងប្រយុទ្ធសរុប៩០នាក់ ដែលមានឧត្ដមសេនីយ៍ សិទ្ធ ចាន់ ជាមេបញ្ចាការ ហើយទ័ពពិេសេសនេះត្រូវបានប្រើប្រាស់ជា កងឈ្លបយកការណ៍ និង កងវាយឆ្មក់បន្ទាន់ទៅលើទីតាំងសត្រូវ ឬ សម្រាប់ប្រតិបត្តិការពិសេស ប្រឈមនឹងគ្រោះថ្នាក់នានា ដែលទ័ពធម្មតា មិនអាចសម្រេចបាន ដូចជាសមរភូមិឧត្តុង ដើមឆ្នាំ១៩៧៤ និង ប្រតិបត្តិការរំដោះការឡោមពទ្ធ័ក្រុងកំពតខែមេសាឆ្នាំ១៩៧៤ ជាដើម។