សើចចង់គាំង​! មេ មកឈរ​បញ្ជា​ការងារ នៅមុខ អ៊ិ​ច​ស្កា​វ៉ា​ទ័​រ កូនចៅ​មើល​អត់​ឃើញ បើក​រុញ​ផ្ទប់​ចូក​កប់​ក្នុង​ខ្សាច់ ហើយ​យកទៅ​ចាក់ចោល (​មានវីដេអូ​)

152


​នេះ​ជា​ករណី​ដ៏​មហា​រន្ធត់​ពុំ​នឹកស្មាន​ដល់​មួយ នៅពេលដែល​អ្នក​គ្រប់កា​រដ្ឋា​ន «​លាយ​ស៊ីម៉ង់ត៍​» ម្នាក់ បាន​ជួប​គ្រោះថ្នាក់​ត្រូវ​កប់​ក្នុង​ខ្សាច់ នៅក្នុង​ដៃ​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ ហើយ​ត្រូវបញ្ជូន​យកទៅ​ទម្លាក់​ក្នុង​កន្លែង​លាយ​ស៊ីម៉ង់ត៍​តែម្តង ខណៈ​គាត់​កំពុង​ឈរ​បញ្ជា​ការងារ​នោះ​ក្នុងនោះ ។​

តាម​វីដេអូ​ឃ្លី​ប គេ​បានឃើញ​មេការ​ម្នាក់​កំពុង​ឈរ​បញ្ជារ​ការងារ នៅក្នុង​កន្លែង​ការដ្ឋាន​លាយ​ស៊ីម៉ង់ត៍ ។ ប៉ុន្តែ នៅ​ចំណុច​មួយ គាត់​បានមក​ឈរ​នៅ​ពីមុខ​ជាប់​នឹង «​ដៃ​» អ៊ិ​ច​ស្ការ​វ៉ា​ទ័​រ ដែលជា​ហេតុ​ធ្វើ​ឲ្យ​តៃកុង​មើល​ពុំ​ឃើញ បើក​នាំយកទៅ​ចូក​កប់​ក្នុង​ខ្សាច់​តែម្តង ។ មេការ​រូបនេះ​បន្ទាប់មក ត្រូវ​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ​នោះ​នាំយកមក​ចាក់ចោល​នៅ​កន្លែង​ខ្ពស់​មួយ ដែល​គេ​ជឿថា​ជា​កន្លែង​លាយ​ស៊ីម៉ង់ត៍ ។​

ទោះបីជា​កប់​ក្នុង​ខ្សាច់​ប្រហែល​ជិត​១​នាទី​ក្តី តែ​គាត់​ត្រូវ​បានឃើញ​នៅមាន​សកម្មភាព និង​អាច​ស្រែកហៅ​ឲ្យ​គេ​ជួយ​ផងដែរ ។ សម្រែក​របស់គាត់​បាន​លេចលឺ​ដល់​អ្នកបញ្ជា​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ ប្រញាប់ប្រញាល់​ចុះមក​មើល ។ ទោះយ៉ាងណា នៅ​ខណៈ​ពេលនោះ ពួកគេ​ម្នាក់ៗ​បាន​ត្រឹម​លោត​ទ​ន្ទ្រាំ​ជើង​ប៉ុណ្ណោះ ព្រោះថា​ពុំ​អាច​ឡើងទៅ​ជួយ​សង្គ្រោះបាន ។​

​វីដេអូ​ត្រូវបាន​បញ្ចប់​ត្រឹម​ឃើញ​សកម្មភាព​ស្លន់ស្លោ ហេតុនេះ​គេ​ពុំ​ដឹងថា ហេតុការណ៍​អាក្រក់​មកលើ​មេការ​រូបនេះ​នឹង​ទៅជា​យ៉ាងណា​នោះទេ ៕

ប្រភព៖ CEN