ខ្លាចដល់ថ្នាក់ហ្នឹងផង! ព្រោះតែខ្លាច ឆ្មា ខាំឆ្គួត ប្រជាពលរដ្ឋយើង បានយក សត្វឆ្មា ដែលខ្លួនចិញ្ចឹម ទៅដាក់ក្នុងវត្ត ដោយធ្វើអោយព្រះសង្ឃដែលគង់នៅវត្ត…..

192


ប្រិយមិត្ដប្រាកដជាដឹងរួចមកហើយ កាលពីមួយរយៈពេលមុននេះ មានរឿងរ៉ាវដ៏កក្រើត ទូទាំងប្រទេស ដែលបានបង្កអោយមានភាពភ័យខ្លាចយ៉ាងខ្លាំង ទៅដល់ប្រជាពលរដ្ឋមួយចំនួន ក្រោយពីក្មេងស្រី អាយុ១០ឆ្នាំ នៅខេត្ដស្វាយរៀង ព្រមទាំងនារីម្នាក់ នៅខេត្ដកំពុងចាម បានស្លាប់បាត់បង់ជីវិតត្រឹមតែរយៈពេលខ្លី ព្រមដោយសារជំងឺឆ្កែឆ្កួត។

ទទឹមនឹងនេះដែរ ក្រោយពេលដែលអ្នកទាំងពីរបានស្លាប់រួចមក ប្រជាពលរដ្ឋនាំគ្នាបុកសម្រុកទៅ ចាកវាក់សាំងការពារជំងឺឆ្កែឆ្កួតនៅតាមគ្លីនិចមួយចំនួនដែលទទួលចាក់វាក់សាំងនេះ ជាពិសេសវិទ្យាស្ថាន ប៉ាស្ទ័រតែម្ដង រហូតខាងមន្ទីរពេទ្យមិនមានថ្នាំគ្រប់គ្រាន់សម្រាប់ ធ្វើការផ្ដល់សេវានេះ ជូនប្រជាពលរដ្ឋ។

ក្រោយមកប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាបោះបង់សត្វចិញ្ចឹមរបស់ខ្លួន ដូចជា ឆ្កែ ឆ្មាជាដើម ព្រោះដោយសារតែខ្លាចពួកវាខាំ រួចឆ្លងជំងឺឆ្កែឆ្កួតនេះ។ ដោយឡែក យោងតាមរយៈគេហទំព័រ ហ្វេស ប៊ុក ព្រះតេជយគុណ ព្រះនាម Kim Nana Naka Mora បង្ហោះពីទិដ្ឋភាព ញាិតញោមបាននាំគ្នាយកសត្វឆ្មាមកទុកនៅក្នុងវត្ដយ៉ាងច្រើនតែម្ដង។

ជាមួយគ្នានេះដែរ នៅក្នុងខ្លឹមសារនោះ ព្រះតេជគុណ Kim Nana Naka Mora ព្រះអង្គបានមានសង្ឍដីកាថា៖”យកឆ្មាទៅដាក់វត្ត សូមពិចារណាឡើងវិញខ្លាចឆ្មាខាំទៅឆ្កួតចុះ លោកសង្ឃដែលគង់នៅវត្ត ឆ្មាខាំទៅអត់ចេះឆ្កួតមែន”៕