ខំប្រមូលសំរាមដល់កណ្តាលអធ្រាត្រ ស្រាប់ព្រឹកឡើងឃើញសុទ្ធតែសំរាម ចឹងចុងក្រោយមានតែ…….

272


ភ្នំពេញ  យុវជន ដែលមានគណនីយ្យមួយឈ្មោះ Life Unlockបានសន្យា និងប្រមូលសំរាមនៅលូបឹកត្របែកអោយអស់នោះ បើគិតត្រឹមមកដល់ថ្ងៃនេះយុវជនរូបនេះ បានធ្វើការប្រមូលសំរាម ១០ថ្ងៃហើយ ពិតជាប្លែកណាស់ នៅទីតំាងលូបឹងត្របែកនោះ ក្នុងនោះមានការចូលរួមសហការពីខាងសាលារាជធានីផងដែលរហូតទីនោះស្អាត លើសពីនេះទៅទៀតយុវជនរូបនេះចង់កែច្នៃតំបន់នេះទៅជា កន្លែងទេចរណ៌ដោយ ​មាន​ចិញ្ចឹម​ត្រី​ចម្រុះ​ពណ៌ មានស្ពានសំរាប់ដើរកំសាន្ត និងមានទូកជិះលេងទៀត ​។​ ​តាម​គម្រោង​ដែល​ជា​ក្ដី​ស្រមៃ​របស់​លោក​ រមណីយដ្ឋាន​កើត​ចេញពី​លូ​ ស្អុយ​នេះ​ ​លោក​ ​និង​ ​ក្រុម​នឹង​ដាក់ឈ្មោះ​ថា​ ​«​អាង​ត្រី​នាង​ចម​»​ ​ដែលការលើកឡើងនេះ គឺធ្វើដូចនៅស្រុកគេចឹង ។​ ​ប៉ុន្តែក្រោយពេលប្រមូលសំរាមចាស់ៗអស់ សំរាមថ្មីៗចេះតែមកបន្ត ទៀត ដូចនេះយើងឃើញមានអ្នកចូមរួមជួយផ្សេងទៀតកាលពីយប់មិញនេះ ដែលរូបភាពទំាងនេះចេញពីគណនីយ្យ Kodomo ក្រុមការងារគាត់ប្រមូលសំរាមទាល់តែអស់សារជាថ្មីម្តងទៀត នៅចំនុចលូបឹងត្របែករហូតទាល់តែម៉ោង១០យប់ឯនោះ ក្នុងមានមានក្រុមការងារប្រហែលជា១០នាក់ ចុះជួយគ្នាដោយប្រើពោងផង និងការច្នៃជាទូក មហាជនជាច្រើនស្ញើចសរសើរចំពោះទឹកចិត្តដ៌កំររបស់ក្រុមការងារទំាងអស់ ប៉ុន្តែអ្វីដែលហួសចិត្តនោះក្រោយប្រមូលរួចព្រឹកឡើងមានសំរាមដដែល ប៉ុន្តែយើងមិនទាន់ដឹងថាកើតចេញពីចាក់ចូលផ្ទាល់ឬក៌ហូរតាមលូឬក៌យ៉ាងណានោះនេះ ចំនែកឯយុវជនរូបនេះក្រោយឃើញ បែបនេះមានតែនិយាយថា <<ថ្ងៃទី 10 កន្លែង យប់មិញហ្នឹងគ្នាយើង 😁 មករែងត្បូងបន្ត ហាហា >> ប្រិយមិត្តចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោមនេះ