អបអរសាទរកូនអ្នកកំពង់ឆ្នាំង កុមារី សុខ ណារី បានជយលាភីលេខ១ផ្នែកស្មូតកំណាព្យ

166


ភ្នំពេញៈ ពិតជា​មិន​ធម្មតា​មែន!​កូនអ្នកស្រុកទឹកផុស​ ស្មូត​កំណាព្យបានលេខ១ថ្នាក់ជាតិ វិល​​មក​ផ្ទះ​វិញ​ដោយ​មានក្បួន​ដង្ហែយ៉ាងអធិកអធម។   យុវតី​ សុខ​ណារី ជា​សិស្ស​រៀន​នៅ​ស្រុកទឹកផុស ខេត្ត​​កំពង់​ឆ្នាំង ទទួលបានជយ​លាភី​លេខ​១​ ថ្នាក់​ជាតិ​ផ្នែក​ ស្មូត​កំណាព្យ ក្នុងកម្មវិធីប្រកួតប្រជែង​អាន​ ស្មូត​កំណាព្យ​ តែង​និពន្ធ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ នៅក្នុង​ទិវា​ជាតិ​អំណាន​លើក​ទី៤​ ឆ្នាំ២០១៩ ដែល​ទទួល​បាន​អ្នកចូលរួម​ប្រមាណ​ជាង​ ៦៨ ០០០ នាក់។​

សូម​រំឮក​​ឡើង​វិញ​ ទិវា​ជាតិ​អំណាន​លើក​ទី​៤ ក្រោម​​ប្រធានបទ «ការ​អាន​បណ្ដុះ​វប្បធម៌​សិក្សា​​​ពេញ​មួយ​​ជីវិត» នឹង​ប្រារព្ធ​ឡើង​រយៈពេល​បួន​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​០៨ ដល់ ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​នោះ​មាន​​ការ​ប្រកួត​ប្រជែង​ជយលាភី​ផ្នែក​អាន​អត្ថបទ ផ្នែក​ស្មូត​កំណាព្យ និង​ផ្នែក​តែង​និពន្ធ​លើ​ប្រធាន​បទ«បង្ហាញ​តថភាព​សង្គម​តាមរយៈ​ស្នាដៃ​អក្សរសិល្ប៍ រឿង​កុលាប​ប៉ៃលិន និង​រឿង​ផ្កា​ស្រពោន​»​។ ជា​ពិសេស​មាន​ការ​ស្តង់​ពិព័រណ៍​សៀវ​ភៅ​សម្រាប់​ជាវ និង​ចែក​​ឥត​គិត​ថ្លៃ​ផង​ដែរ រយៈ​ពេល​បីថ្ងៃ​ពេញ​ចាប់​ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩​។​

​ពិធី​ប្រគល់​ពាន​រង្វាន់​​ដល់​បេក្ខជន​ជយ​លាភី​កម្មវិធី​ប្រកួតប្រជែង​អាន​ ស្មូត​កំណាព្យ​ តែង​និពន្ធ ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ ភ្នំពេញ៖ បេក្ខជន​ជ័យ​លាភី៩​រូប បាន​ទទួល​ពាន​រង្វាន់​ក្នុង​​កម្មវិធី​​ប្រកួត​ប្រជែង​អាន​ ស្មូត​កំណាព្យ​ តែង​និពន្ធ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ ពី​សំណាក់​​​​លោក​ជំទាវ​​កិត្តិ​សង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា​ និង​អធិការកិច្ច ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​ជាតិ​អំណាន ១១ មីនា ២០១៩។ បេក្ខជន​ជ័យ​លាភី​ទាំង​នោះ​រួមមាន៖ ១.ជ័យ​លាភី​ថ្នាក់​ជាតិ​ផ្នែក​ ​តែង​កំណាព្យ -​ ជ័យលាភីលេខ១៖​ យុវសិស្ស ទៀង ឆន ​មក​ពី​ខេត្ត​ព្រៃវែង -​ ជ័យលាភីលេខ២៖​ យុវសិស្ស រិន ស៊ាវហ្វុង មក​ពី​ខេត្ត​តាកែវ -​ ជ័យលាភីលេខ៣៖​ យុវសិស្ស ហេង ស៊ីវម៉ា មក​ពី​ខេត្ត​កែប ២.ជ័យ​លាភី​ថ្នាក់​ជាតិ​ផ្នែក​ ស្មូត​កំណាព្យ -​ ជ័យលាភីលេខ១៖​ យុវសិស្ស សុខ​ណារី ​មក​ពី​ខេត្ត​​កំពង់​ឆ្នាំង -​ ជ័យលាភីលេខ២៖​ យុវសិស្ស ធួន ដាណុច មក​ពី​រាជធានី​ភ្នំពេញ -​ ជ័យលាភីលេខ៣៖​ យុវសិស្ស ម៉ាប់ លិនដា មក​ពី​ខេត្ត​បាត់​ដំបង​ ​៣៖​ជ័យ​លាភី​ថ្នាក់​ជាតិ​ផ្នែក​ អាន​អត្ថបទ​ -​ ជ័យលាភីលេខ១៖​ កុមារី ហេង សូនីតា ​មក​ពី​ខេត្ត​ប៉ៃលិន -​ ជ័យលាភីលេខ២៖​ កុមារី អ៊ីន សុខនាង មក​ពី​ខេត្ត​កំពង់ស្ពឺ -​ ជ័យលាភីលេខ៣៖​ កុមារី សាន មុន្នីរ័ត្ន មក​ពីខេត្ត​​កំពង់​​​ចាម៕​