វីដេអូស្តែងៗ ពេលត្រូវរថយន្ត Lexus បុករះកាលពីម្សិលមិញ នៅខណ្ឌទួលគោក

120


ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងសង្កាត់បឹងសាឡាង នៅក្រោយអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបណ្តាលអោយមានអ្នកស្លាប់និងរបួសជាច្រើននាក់។ ហេតុការណ៍ដ៏រន្ធត់នេះបង្កឡើងដោយបុរសម្នាក់ បើករថយន្តម៉ាក Lexus 300 បើកបរក្នុងល្បឿនលឿនហើយជ្រុលទៅបុកហ្វូងមនុស្សដែលកំពុងអង្គុយផឹកស៊ី នៅតាមផ្លូវ បណ្តាលអោយមានអ្នកស្លាប់និងរបួសបែបនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្ក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ហើយយ៉ាងណាមិញវិដេអូមួយខ្សែត្រូវបានគេចែកចាយតៗគ្នាពេញបណ្តាញសង្គម ដោយជនរងគ្រោះបានធ្វើការ Live វិដេអូ កំពុងអង្គុយផឹកស៊ីជាមួយសាច់ញាតិ ស្រាប់តែជួបគ្រោះអាក្រក់បែបនេះតែម្តង៕