អាថ៍កំបាំងត្រូវបានទម្លាយ! អ្នក​វិទ្យាសាស្ត្រថា ភពអង្គារ​ ធ្លាប់​មានដង​ទន្លេ​ធំៗ ​ជាង​លើភព​ផែនដី​ទៅ​ទៀត

99


(វ៉ាស៊ីនតោន)៖ ការសិក្សាថ្មីមួយបានបង្ហាញថា ភពអង្គារ (Mars) ធ្លាប់មានទន្លេធំៗ ហើយវែងៗ ទោះបន្ទាប់ពី ពេលដែលភពនេះបានបាត់ស្រទាប់បរិយាកាសភាគច្រើនបំផុត របស់វា ទៅក្នុងទីអវកាសក៏ដោយ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីវែបសាយ ព័ត៌មាន Space នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។

កាលពីប្រមាណ ៣.៧ពាន់លានឆ្នាំមុន ភពអង្គារបានបាត់បង់ស្រទាប់បរិយាកាស ស្ទើរតែទាំងស្រុង ដោយសារ តែភាគល្អិតសាយ ភាយមកពីព្រះអាទិត្យ។ កាលនោះស្រទាប់បរិយាកាសរបស់ Mars មានលក្ខណៈស្តើងជាង ផែនដីឆ្ងាយណាស់ ប៉ុន្តែយោងតាមលទ្ធផលសិក្សាថ្មីមួយ ដងទន្លេរបស់ភព ដែលបច្ចុប្បន្នមានពណ៌ក្រហមនេះ គឺទំនងជាមិនបានរីងស្ងួតភ្លាមៗឡើយ រហូតទាល់តែមកដល់ប្រមាណតិចជាង ០១ពាន់លានឆ្នាំមុន ហើយ ផ្លូវទឹកទាំងនោះជាមធ្យម មានទំហំធំៗជាងទន្លេនៅលើភព របស់យើងទៅទៀត។

គួរជម្រាបថា មកទល់ពេលនេះ អ្នកវិទ្យាសាស្រ្តនៅតែត្រូវខិតខំ សិក្សាស្វែងយល់ច្រើនថែមទៀត អំពីដំណើរ វិវត្តន៍នៃអាកាសធាតុរបស់ភពអង្គារ។ នៅខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ទីភ្នាក់ងារអវកាសអាមេរិក NASA និងបញ្ជូនយានរុករកថ្មីមួយគ្រឿងទៀត ដើម្បីទៅសិក្សាលើអតីតតំបន់ ដីសណ្តរចំណាស់មួយ ដែលស្ថិតនៅ ក្នុងរណ្តៅ ចេហ្សែរ៉ូ (Jezero) របស់ភពអង្គារ៕