មកមើល Ronaldo ញ៉ាំអី បានមានរាងស្អាតម្លឹងៗ! (មានវីដេអូ)

127


បរទេស៖ បើអ្នកជាហ្វេនរបស់ Ronaldo អ្នកប្រាកដជាដឹងហើយថា លោកមានរាងសង្ហា និងកាយសប្បទានមាំមួនពោរពេញទៅដោយថាមពល។

ជាក់ស្តែងក្រៅពីការហ្វឹកហាត់ ចំណីអាហារដែលលោកទទួលទាន ក៏ជាកត្តាសំខាន់ចាំបាច់ផងដែរ ដើម្បីជំរុញឱ្យលោកមានរាងកាយមាំមួនពោលពេញទៅដោយកម្លាំងដូចសព្វថ្ងៃ។ ដូច្នេះ ថ្ងៃនេះយើងសូមនិយាយអំពីរបរអាហារដែលលោក Cristiano Ronaldo ហូបក្នុងមួយថ្ងៃ។

Ronaldo

លោក Ronaldo មានអាយុ ៣៤ឆ្នាំទៅហើយ លោកគឺជាកីឡាករបាល់ទាត់ដ៏ល្បីមួយរូបនៅក្នុងពិភពលោក។ ជាទូទៅ នៅពេលព្រឹក លោករមែងហូបឈីស, នំប៉័ងលាបបឺរ, ទឹកផ្លែឈើ និងកាហ្វេមួយពែង។

លោកបាននិយាយថា៖

«ខ្ញុំចៀសវាងហូបអាហារណាដែលអាក្រក់សម្រាប់ខ្ញុំមានដូចជាគ្រឿងស្រវឹង, ជាតិស្ករ, សូដា, អាហារកែច្នៃ (processed foods) ជាដើម។» 

ចំណែកអាហារថ្ងៃត្រង់វិញ លោកហូបប៉ាស្តាស្រូវសាលី (wheat pasta), ដំឡូងដុត, បន្លែពណ៌បៃតង, សាឡាត់ជាមួយសាច់មាន់។ បន្ថែមពីនេះទៀត លោក Ronaldo ក៏ចូលចិត្តញុំាត្រីផងដែរ។

Ronaldo

រីឯអាហារសម្រន់វិញ លោកចូលចិត្តញុំាស៊ូស៊ី និងទឹកផ្លែឈើស្រស់ៗ។ ដោយសារតែលោកត្រូវហ្វឹកហាត់ច្រើន ដូច្នេះលោកក៏ត្រូវញុំាទឹកច្រើនទៅតាមហ្នឹងផងដែរ។

លោក Ronaldo បាននិយាយថា៖

«ខ្ញុំបំពេញជាតិទឹកក្នុងខ្លួន ដោយការញុំាភេសជ្ជៈកីឡា (Sport Drink) ដែលវាបានផ្តល់ថាមពលដល់ខ្ញុំសម្រាប់ការហ្វឹកហាត់ និងការប្រកួតនានា។»

សម្រាប់ពេលល្ងាចវិញ លោកហូបបាយ និងគ្រាប់ធញ្ញជាតិ រួមទាំងផ្លែឈើ, សណ្តែក និងសាច់មាន់មួយចំនួន។

Ronaldo បានបន្តនិយាយថា៖

«ខ្ញុំផ្តោតលើការញុំាអាហារធម្មជាតិស្រស់ៗ មានដូចជា ផ្លែឈើស្រស់ៗ, បន្លែ, គ្រាប់ធញ្ញជាតិ និងអាហារដែលសំបូរទៅដោយប្រូតេអ៊ីនដែលគ្មានខ្លាញ់។» 

អាហារដែល Ronaldo ចូលចិត្តបំផុតគឺ Bacalhau à Brás ដែលជាមុខម្ហូបម្យ៉ាងដែលមានដូចជាសាច់ត្រីចិញ្ច្រាំ លាយជាមួយនឹងខ្ទឹមបារាំង ដំឡូង និងពងមាន់ក្រឡុក។

ដោយឡែក នៅពេល Ronaldo ទៅញុំាអាហារនៅខាងក្រៅ លោករមែងញុំាសាច់គោ Steak ជាមួយនឹងសាឡាត់។ លោកមិនត្រឹមតែរស់នៅដោយការញុំាអាហារស្អាតប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងហ្វឹកហាត់ខ្លួនប្រាណជាប្រចាំពី ៣-៤ម៉ោងក្នុងមួយថ្ងៃថែមទៀត មិនថាថ្ងៃអាទិត្យក៏លោកហ្វឹកហាត់ដែរ។

អ្នកអាចមិនមែនជាហ្វេនរបស់ Ronaldo ប៉ុន្តែប្រសិនបើអ្នកជាហ្វេនកីឡាបាល់ទាត់នោះ អ្នកប្រាកដជាមិនអាចបដិសេធបាននូវសមត្ថភាពរបស់ Ronaldo នោះទេ។

«ខ្ញុំកំពុងរស់នៅក្នុងសេចក្តីសុបិន។ ខ្ញុំមិនដែលចង់ក្រោកឡើងនោះទេ។» (សម្តី Ronaldo)

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

 

ប្រភព Khmerload