ទិដ្ឋភាពខាងក្នុងព្រលានយន្តហោះថ្មីរបស់សិង្ហបុរី ចំណាយលុយរាប់ពាន់លានដុល្លារ (មានវីដេអូ)

124


ព្រលានយន្តហោះ Jewel Changi បានបើកដំណើរទ្វារស្វាគមន៍ភ្ញៀវទេសចរហើយ នៅថ្ងៃព្រហស្បតិ៍ ទី១១ នេះជាមួយនឹងទេសភាពយ៉ាងសម្បូរបែបដូចធម្មជាតិពិតៗ។ ការបើកឱ្យចូលទស្សនានេះគឺមានចាប់ពីថ្ងៃទី ១១ ដល់ ទី ១៦ មុនការមកដល់នៃការបើឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៧ ខែមេសា សប្តាហ៍ក្រោយ ដូច្នេះហើយភ្ញៀវទេសចរចំនួន ៥០០,០០០នាក់ ដែលបានចុះឈ្មោះទុក នឹងមានឱកាសបានទស្សនាព្រលានយន្តហោះដែលមានតម្លៃ ១.៧ពាន់លានដុល្លារ ចាប់ពីថ្ងៃនេះតទៅ។

ព្រលានយន្តហោះ Jewel Changi មានហាងភេសជ្ជៈ និងទំនិញ ច្រើនជាង ២៨០កន្លែង ហើយ ៩៥ភាគរយ នៃហាងទាំងនោះ គឺមានម្ចាស់កាន់កាប់រួចរាល់ហើយ។ ក្នុងព្រលានយន្តហោះដ៏ធំស្កឹមស្កៃនេះមានសណ្ឋាគារមួយ ដែលមាន ១៣០បន្ទប់ ក៏ដូចជាកន្លែងអង្គុយសាធារណៈ (Lounge) ចំនួន ១៥០កៅអី ផងដែរ។ ព្រលាននេះមានទាំងខ្សែរថភ្លើង មានដើមឈើធម្មជាតិយ៉ាងស្រស់ស្អាត និងជាពិសេសវាមានទឹកធ្លាក់សិប្បនិម្មិតដ៏ខ្ពស់បំផុតរបស់ពិភពលោក។ សរុបមកវិញ ព្រលានយន្តហោះនេះមិនត្រឹមតែមានភាពប្រណីតដូចរតនវត្ថុនោះទេ ប៉ុន្តែវាផ្តល់នូវអារម្មណ៍ធម្មជាតិ ដែលធ្វើឱ្យសិង្ហបុរីទាំងមានភាពលេចធ្លោ៕

ប្រភព៖ channelnewsasia