គួរធ្វើបែបណាទើបបង្ការការពុលចំណីអាហារបានទៅ?

127


មនុស្សចាស់ ភាគច្រើនគឺមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយក៏ប្រឈមកាន់តែខ្ពស់នឹងការពុលអាហារ ឬចំណីដែរ។ ដូច្នេះដើម្បីជួយបង្ការបញ្ហានេះកើតឡើង យកល្អគួរតែព្យាយាមធ្វើទៅតាមវិធីការពារដូចខាងក្រោមនេះ៖

  • ចូរប្រើប្រាស់ទឹកក្តៅឧណ្ហៗ ទឹកសាប៊ូដើម្បីលាងសម្អាតដៃក្នុងពេល និងក្រោយពេលរៀបចំអាហារ។ ចូរជូតសម្ងួតដៃជាមួយនឹងកន្សែងស្អាត និងស្ងួត
  • ចូរប្រាកដថា ទូរទឹកកកអ្នកស្ថិតក្នុងសីតុណ្ហភាពក្រោម ៤អង្សារ។ អ្នកក៏អាចប្រើប្រាស់ឧបករណ៍ស្ទង់សីតុណ្ហភាពដើម្បីពិនិត្យមើលបានដែរ
  • ចូរដាក់អាហារចូលទៅក្នុងទូរទឹកកកភ្លាមៗក្រោយពីទិញរួច
  • ចូរយកអាហារចេញមកកម្តៅសិនមុននឹងញ៉ាំ ឬបោះចោលបើសិនជាហួសកាលបរិច្ឆេទហើយ
  • មិនត្រូវដាក់សាច់ឆៅ ឬអាហារសមុទ្រនៅជិតនឹងអាហារឆ្អិត ឬត្រៀមញ៉ាំឡើយ
  • ចូរប្រាកដថា អាហារទាំងអស់ត្រូវបានចម្អិនឆ្អិនល្អទាំងក្នុងនិងខាងក្រៅ ហើយចូរចៀសវាងអាហារទាំងឡាយណាដែលទំនងជាធ្វើឲ្យពុលចំណីរួមទាំង សាច់ឆៅ ឬសាច់ដែលកម្រ អាហារសមុទ្រ ឬសាច់បក្សី និងទឹកដោះគោឆៅដែលមិនបានសម្លាប់មេរោគជាដើម៕

ប្រភព health.com.kh