វិធីហាត់ប្រាណនេះ នឹងធ្វើឲ្យអ្នកកាន់តែធាត់លើសដើម

94


នៅពេលដែលអ្នកហាត់ប្រាណក្នុងរយៈពេលខ្លី ដោយប្រើចលនាធ្ងន់ៗ បញ្ចេញកម្លាំងច្រើន នឹងធ្វើឲ្យអ្នកមិនងាយស្រកទម្ងន់ឡើយ មានតែកើនឡើងតែប៉ុណ្ណោះ ព្រោះអ្នកបង្ខំពេក មិនស្រកតាមសម្រួល ដោយប្រើកម្លាំងហួសកម្រិត ធ្វើឲ្យអ្នកពិបាកស្គមណាស់។ ជាពិសេស បើអ្នកហាត់ប្រាណក្រោម៣០នាទី គឺមិនងាយស្រកទម្ងន់ឡើយ មានតែហាត់លើស៣០នាទីទេ ទើបខ្លាញ់ក្នុងរាងកាយអ្នកចាប់ផ្តើមស្រក ដោយធ្វើឲ្យអ្នកអាចមានរាងស្អាតបាន។ ដូចនេះ ប្រសិនជាអ្នកចង់ទទួលបានរាងស្អាត អ្នកគួរតែមានចិត្តអំណត់ក្នុងការហាត់ប្រាណ ដោយមិនដាក់សម្ពាធលើខ្លួនអ្នក ទើបអាចស្រកទម្ងន់បានសម្រេចតាមបំណងរបស់អ្នក មិនងាយធាត់ឡើងវិញឡើយ ព្រោះការហាត់ប្រាណរបស់អ្នកមានលក្ខណៈត្រឹមត្រូវ មិនបង្ខំខ្លាំង៕

ប្រភព Health.com.kh