អ្នកផឹកស្រាមួយថ្ងៃមួយកែវ អាចបន្ថយហានិភ័យពីជំងឺបាក់ទឹកចិត្ត ច្រើនជាងអ្នកដែលមិនប៉ះស្រាទាល់តែសោះ

234


ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកដែលផឹកស្រាមួយកែវរៀងរាល់ថ្ងៃហាក់ដូចជាមានការថយចុះហានិភ័យនៃជំងឺបាក់ទឹកចិត្ត ជាងអ្នកដែលមិនប៉ះស្រាសោះ។ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសស៊ុយអែតបានតាមដានទម្លាប់រស់នៅរបស់មនុស្សជាង ៥,០០០នាក់ តាំងពី ឆ្នាំ១៩៩៨ ដល់ ឆ្នាំ២០១០ ហើយពួកគេបានរកឃើញថា មនុស្សដែលមានសុខភាពផ្លូវចិត្តល្អបំផុត ផឹកជាតិអាល់កុលរហូតដល់ ១៤កំប៉ុង/ដប ក្នុងមួយសប្តាហ៍ ដែលស្មើនឹងស្រាបៀរ ១០កែវធំៗ (pint) និងតិចជាង ១០កែវ នៃស្រា (ព្រោះជាធម្មតាស្រាមានជាតិអាល់កុលច្រើនជាងស្រាបៀរ)។

ចំណែកអ្នកដែលមិនផឹកស្រាវិញមានហានិភ័យខ្ពស់នៃជំងឺបាក់ទឹកចិត្តរហូតដល់ ៧០ភាគរយ ខណៈអ្នកដែលល្មោភផឹកស្រានឹងមានហានិភ័យរហូតដល់ ៨០ភាគរយ។ ខណៈដែលជាតិអាល់កុលជាពិសេសការផឹកស្រាហួសប្រមាណ ជាកត្តាបង្កហានិភ័យនៃជំងឺបាក់ទឹកទឹកចិត្ត ការស្រាវជ្រាវជាច្រើនបានបង្ហាញថា វាក៏មានផលប្រយោជន៍ដែរ។ ជាការពិតនៅតាមតំបន់ដែលមានប្រជាជនមានសុខភាពល្អជាងគេក្នុងពិភពលោក ភាគច្រើនពួកគេសុទ្ធតែផឹកស្រាជាមធ្យម ១កែវ រៀងរាល់ថ្ងៃ។ យ៉ាងណាក៏ដោយមិនមែនគ្រប់គ្នាសុទ្ធតែទទួលបានផលប្រយោជន៍ពីវានោះទេ ពិសេសគឺស្ត្រីតែម្តង។ ស្ត្រីតែងតែរងហានិភ័យខ្ពស់ដូចជា៖ ជំងឺបេះដូង មហារីក និងបញ្ហាសុខភាពផ្សេងៗ៕

អត្ថបទ៖ Khmernote
ប្រភព៖ dailymail