ដឹង​ការពិតហើយ មាន​គំនុំ​ជាមួយ​ជនរងគ្រោះ ចោទប្រកាន់​ថា​ជនរងគ្រោះ​ទាក់ទង​សេ្ន​ហា​ជាមួយ​ប្រពន្ធ​ខ្លួន បន្ទាប់​ពី​ខ្លួន​បាន​លះ​លែងប្រពន្ធ ទើប​តាម​បាញ់ចោល​

148


កំពង់ស្ពឺ ៖ ករណី​ឃាតកម្ម​គិតទុក​ជាមុន បណ្ដាល​ឲ្យ​បុរសម្នាក់​ជា​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​តាំង​របង ឃុំ​ហោង​សំ​ណំ ស្រុក​ឱ​រ៉ាល់ ខេត្ដ​កំពង់ស្ពឺ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកេីតហេតុ​កាល​ពី​ថ្ងៃ​ពុធ ទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២និង៣៥​នាទី ជនរងគ្រោះ​ឈ្មោះ ទូច វាសនា ភេទ​ប្រុស អាយុ ២៥ ឆ្នាំ “​ស្លាប់​” មុខរបរ គ្រូបង្រៀន នៅ​សាលា​អនុវិទ្យាល័យ​តាំង​របង នៅ​ភូមិ​តាំង​របង ឃុំ​ហោង​សំ​ណំ ស្រុក​ឱ​រ៉ាល់ ខេត្ដ​កំពង់ស្ពឺ​។

​ជនល្មើស​បាន​បាញ់សម្លាប់​ដោយ​អាវុធខ្លី មួយ​ដើម ម៉ាក K54 ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ ម៉ាក Honda C70 គប់​ជ្រុង ពណ៌ទឹកបុិច ស្លាក​លេខ 1A.8250 បន្ទាយមានជ័យ ចូល​សំដៅ​មក​អែមរ​បង​សាលារៀន ​គាប់​ជួន​ជនរងគ្រោះ​កំពុង​ហូបបាយ​ជុំ​គ្នា​ជាមួយ​គ្រូបង្រៀន​ដទៃទៀត នៅ​កញ្ចុះ​ក្នុង​សាលារៀន ។

​តាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អ​ធិការ​នគរបាល​ស្រុក​ឱ​រ៉ាល់ អោយដឹង​ថា ៖ ​ជនល្មើស​បាន​ធ្វើ​សកម្មភាព​រួច​រត់គេច​ខ្លួន​ដោយ​បោះចោល​អាវុធខ្លី​ក្នុង​គុម្ព​ស្មៅ រត់​សំដៅ​ទៅ​ថ្នល់ជាតិ​ដោយមាន​កិច្ចសហការ​ល្អ​និង​បាន​ការចង្អុល​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត កំលាំង​លោក​និង​ជំនាញ​ខេត្ត​បាន​ចុះ​ហ៊ុមព័ទ្ធ​រុករក​និង​ចាប់​ឃាត់ខ្លួន​ជនល្មើស​បាន​ភ្លាមៗ​នៅ​មិន​ឆ្ងាយ​ពី​ទី​កន្លែងកេីតហេតុ​។

​តាម​ការ​អោយ​ដឹង​ន្ថែ​ម​ ជន​ល្មេី​ស​មានឈ្មោះ ជួន ធានី​រាសី ភេទ​ប្រុស ឆ្នាំ​កំណើត ១៥/០៤/១៩៩០ មាន​ស្រុកកំណេីត​ភូមិ​បាឡាត ឃុំ​នរា ស្រុក​សង្កែ ខេត្ត​បាត់ដំបង បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​៤ សង្កាត់ ព្រះ​ពន្លា ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរ ជាង​ធ្វេី​មាស មាន​ឪពុក​ឈ្មោះ ជួន គឹម​រ៉ាត់ ម្ដាយ​ឈ្មោះ អ៊ូ ផល្លា និង​មាន​ប្រពន្ធ​ឈ្មោះ​សុខ ស្រី​នាង​។

​សមត្ថកិច្ច​ឃាត់ខ្លួន​និង​ដកហូត​បាន​វត្ថុតាង​រួម​មាន​អាវុធ​ខ្លី K54 មួយ​ដេី​ម គ្រាប់ ០៨​គ្រាប់ ម៉ូតូ​មួយ​គ្រឿង ម៉ាក Honda គុប​ជ្រុង និង​សម្ភារៈ​គ្រឿង​លោហៈ​ពណ៌​លឿង ពណ៌​ស ឯកសារ​ផ្ទាល់ខ្លួន​មួយចំនួនទៀត តាម​ចម្លេី​យ​បឋម​ជនល្មើសថា​ ធ្លាប់​មាន​គំនុំ​ជាមួយ​ជនរងគ្រោះ ចោទប្រកាន់​ថា​ជនរងគ្រោះ​ទាក់ទង​សេ្ន​ហា​ជាមួយ​ប្រពន្ធ​ខ្លួន​បន្ទាប់​ពី​ខ្លួន​បាន​លះ​លែងប្រពន្ធ​អស់​រយៈពេលប្រហែល ៥​ខែ មូលហេតុ​លះលែង​មក​ពី​ជនរងគ្រោះ​។

​បើតាមម្លើ​យ​សារភាព​របស់​ខ្មាន់កាំភ្លើង​ជា​ឃាតករ បានឲ្យដឹងថា រូបគេបាន​រៀបការ​ជាមួយប្រពន្ធតាំងពីឆ្នាំ២០១៥​មកម្ល៉េះ​។ ប៉ុន្តែ​ក្រោយមករូបគេ​បាន​ចេញ​ទៅរកស៊ី​នៅខេត្ត​បន្ទាយមានជ័យ យូរៗទើបមកជួបប្រពន្ធម្តង ពេល​នោះ​រូបគេ​ឃើញ​ប្រពន្ធ​ហាក់​មិនសូវ​រវីរវល់​ជាមួយ​រូបគេ​ដូច​មុន​នោះ​ទេ ធ្វើឲ្យ​រូបគេ​ក៏​ចាប់ផ្តើម​ធ្វើកា​រ​ស៊ើបអង្កេត ពោល​ចាប់តាំងពី​ឆ្នាំ​២០១៧ ​មកម្ល៉េះ​ ។​
​ជនសង្ស័យ​សារភាព​ទៀតថា រយៈពេល ២ឆ្នាំ កន្លងមកនេះ រូបគេបាន​ស៊ើបដឹងថា ប្រពន្ធបានលួចទាក់ទងជាមួយគ្រូបង្រៀន​កីឡា​ដែល​ជា​ជនរងគ្រោះ ធ្វើឱ្យឈឺចិត្តស្អិត​ទ្រូង​ខ្លាំងមិនគួរណា​ប្រពន្ធ​លួ​ចផិតក្បត់​បែបនេះ​ទេ ប៉ុន្តែ​យ៉ាងណា រូបគេ​ក៏​ធ្លាប់​ប្រាប់ ជនសង្ស័យ​ឱ្យ​ឈប់​ទាក់ទងប្រពន្ធ​របស់​ខ្លួន តែ​គាត់​មិនព្រមឈប់ទេ ថែមទាំងថតរូប​ជាមួយប្រពន្ធ​របស់​ខ្លួនបង្ហោះ​លើហ្វេ​សប៊ុកប​ញ្ឈឺ ខ្លួន​ថែមទៀត​ផង ។ ដោយ​ទ្រាំ​មិន​បាន​នឹង​ការ​បញ្ឈឺចិត្ត​ស្រស់ៗ​បែបនេះ រូបគេ​ក៏បាន​ទិញកាំភ្លើងពីខេត្ត​បន្ទាយមានជ័យ ហើយធ្វើ ដំណើរមករកជនរងគ្រោះ ដែល​ពេល​នោះ​កំពុង​ហូបបាយ​ជុំ​គ្នា​ជាមួយ​គ្រូ​ដទៃទៀត ដើម្បីបាញ់សម្លាប់តែម្តង​។​

បើតាមម្លើ​យ​សារភាព​របស់​ខ្មាន់កាំភ្លើង​ជា​ឃាតករ បានឲ្យដឹងថា រូបគេបាន​រៀបការ​ជាមួយប្រពន្ធ តាំងពីឆ្នាំ២០១៥​មកម្ល៉េះ​។ ប៉ុន្តែ​ក្រោយមករូបគេ​បាន​ចេញ​ទៅរកស៊ី នៅខេត្ត​បន្ទាយមានជ័យយូរៗទើបមកជួបប្រពន្ធម្តង ពេល​នោះ​រូបគេ​ឃើញ​ប្រពន្ធ​ហាក់​មិនសូវ​រវីរវល់​ជាមួយ​រូបគេ​ដូច​មុន​នោះ​ទេ ធ្វើឲ្យ​រូបគេ​ក៏​ចាប់ផ្តើម​ធ្វើកា​រ​ស៊ើបអង្កេត ពោ​ក​ចាប់តាំងពី​ឆ្នាំ​២០១៧​មកម្ល៉េះ​។​

​ប្រភពពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក​ឧត្តមសេនីយ៍ទោ សម សាមួន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចប់​ម៉ោង​បង្រៀន​កូនសិស្ស​ហាត់​កីឡា ក៏​បាន​សម្រាក​ញាំ​បាយ​ជុំ​ជាមួយ​គ្រូបង្រៀន​ដទៃទៀត ពេល​កំពុង​ញាំ​បាយ​នោះ ស្រាប់តែ​ខ្មាន់កាំភ្លើង​ដើរ​សំដៅ​មក​តូប​ដែល​ជនរងគ្រោះ​កំពុង​ហូប​បាយ​នោះ រួច​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម បាញ់​សំដៅ​មក​លើ​ជនរងគ្រោះ បណ្តាលឲ្យ​ដួល​ស្លាប់​ភ្លាមៗ​នឹង​ដី បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​គ្រូ​ដទៃ​ទៀត​ដែល​កំពុង​នៅ​ទីនោះ​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ ជនសង្ស័យ​ហាក់ជា​មនុស្ស​ម្នាក់​ធ្លាប់​ប្រើប្រាស់​កាំភ្លើង ពីព្រោះ​រូបគេ​បាន​បញ្ចូល​គ្រាប់​រួចជាស្រេច និង​នៅក្នុង​បង់​៨​គ្រាប់​ទៀត បាញ់​ជនរងគ្រោះ ប៉ុន្ដែ​ផ្ទុះ​តែ​មួយ​គ្រាប់ កុំ​អី​គ្រូបង្រៀន​ផ្សេងទៀត ក៏​អាច​រង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀតផង​។ តាម​ចម្លើយ​ជនសង្ស័យ រូបគេ​ថា​នឹង​បាញ់​អតីត​ប្រពន្ធ​របស់​ខ្លួន​ចោល​ទៀត បើ​ឃើញ​នៅ​ជាមួយគ្នា​។​

បច្ចុប្បន្ន​ជន​ល្មេី​ស​ត្រូវបាន​បញ្ជូន​មកកា​ន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បីសា​កសួរ​និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ដោយ​៖​កូឡាប​

 

ប្រភព CEN