សូមប្រុងប្រយ័ត្ន! ករណីជំងឺមួយប្រភេទនេះកំពុងផ្ទុះឡើងនៅប្រទេសថៃ ខណៈមានការព្រមានពីអាជ្ញាធរសុខាភិបាល

65


អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ថា មានករណីថ្មីចំនួន ៨៦ នៃជំងឺ Chikungunya កាលពីសប្តាហ៍មុន។ សរុបមកដល់ពេលនេះ មានករណីចំនួន ៣,៥៩២ ដែលប្រទេសថៃត្រូវប្រឈមមុខ និងភាគច្រើនចេញពីភាគខាងត្បូងនៃប្រទេស។ យ៉ាងណាមិញទាំងនេះគឺជារោគសញ្ញានៃជំងឺដែលអ្នកគួរយល់ដឹង៖

– Chikungunya គឺជាជំងឺឆ្លង ដែលចម្លងទៅកាន់មនុស្សតាមរយៈមូសដែលមានមេរោគ។ វាបណ្តាលឱ្យអ្នកជំងឺគ្រុន និងឈឺសន្លាក់ធ្ងន់ធ្ងរ។ រោគសញ្ញាផ្សេងទៀតរួមមាន៖ ឈឺសាច់ដុំ ឈឺក្បាល ចង្អោរ អស់កម្លាំង និងកន្ទួល។
– ការឈឺសន្លាក់ជាទូទៅនឹងធ្វើឱ្យអស់កម្លាំង ហើយរយៈអាចបន្តរហូតដល់ច្រើនសប្តាហ៍ ឬច្រើនខែ។
– ជំងឺនេះមានរោគសញ្ញាមួយចំនួនដូចនឹងជំងឺគ្រុនឈាម និងហ្ស៊ីកាផងដែរ ដែលជាធម្មអាចនឹងមានការធ្វើរោគវិនិច្ឆ័យខុស។
– មិនមានថ្នាំកែរោគសម្រាប់ជំងឺនោះទេ ហើយការព្យាបាលត្រូវផ្តោតលើការបន្ថយរោគសញ្ញា។
– ការនៅជិតតំបន់ដែលមូសអាចបង្កាត់ពូជ ឬមានមូសច្រើន គឺជាកត្តាហានិភ័យដ៏សំខាន់មួយសម្រាប់ជំងឺ chikungunya ។
– ជំងឺនេះភាគច្រើនកើតឡើងនៅទ្វីបអាហ្វ្រិក អាស៊ី និងឧបទ្វីបឥណ្ឌា។

អត្ថបទ៖ លីដា
ប្រភព៖ thethaiger