វិទ្យាល័យ “កោះស្តេច” ទោះបីឆ្ងាយដាច់ស្រយោលមែន តែវិន័យ និងការអប់រំ ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់

233


កោះកុង៖ ខាងក្រោមនេះគឺជាទិដ្ឋភាពនៅក្នុងវិទ្យាល័យមួយនៅលើកោះស្តេច ដែលមានឈ្មោះថា «វិទ្យាល័យកោះស្តេច» ស្ថិតនៅក្នុងឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ វិទ្យាល័យនេះមានបង្រៀនពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ ស្ថិតនៅក្រោមការគ្រប់គ្រងដោយលោកគ្រូនាយក ភោគ ហឿន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺឯកសណ្ឋានរបស់វិទ្យាល័យនេះមានពណ៍ខៀវ។ វិទ្យាល័យកោះស្តេច ត្បិតតែនៅឆ្ងាយដាច់ស្រយាលបន្តិចមែន តែវិន័យ ការអប់រំ ការបង្រៀន សាលារៀនមួយនេះពិតជាធ្វើបានល្អខ្លាំងណាស់ ដែលធ្វើឲ្យមហាជនជាច្រើនទាំងក្នុង និងក្រៅបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាសរសើរមិនដាច់ពីមាត់គ្រប់គ្នា៕

អត្ថបទ៖ សេម (Khmernote)
រូបភាព៖ កោះស្តេច ស្អាត_KohSdach