តោះស្វែងយល់ពីវិធីដេញមូសដោយប្រើឌុយ និងដបបណ្តេញមូស ផ្សំបែបធម្មជាតិក្រូចឆ្មារ និងផ្កាក្លាំពូ…

194


កាលពីពេលថ្មីៗនេះមានករណី ផ្ទុះជំងឺគ្រុនឈាម ហើយក្នុង ១ថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផា ទទួលកុមារមានជំងឺគ្រុនឈាមធ្ងន់ធ្ងរជិត៦០០នាក់ ដូច្នេះហើយសុំម្តាយឪពុកទាំងអស់មានការប្រុងប្រយ័ត្ន ហើយមុននេះបន្តិចមានបងស្រីម្នាក់ដែលមានឈ្មោះក្នុងករណីហ្វេសបុក Chhoun Sinoun បានធ្វើការចែករំលែកពីវិធីបណ្តេញមូស ដែលគាត់សាកល្បងទៅ ឃើញថាមានប្រសិទ្ធិភាពចែករំលែកជូនប្រិយមិត្តទាំងអស់ឲ្យបានដឹង៖

“សួស្ដីម៉ាក់ៗទាំងអស់គ្នា ថ្ងៃនេះចង់ណែនាំអ្វីថ្មីៗជូនម៉ាក់ៗបន្តិច ខែនេះល្បីរឿងជំងឺគ្រុនឈាមណាស់ឈឺមិនថាចាស់ឬក្មេងទេ តាមមន្ទីពេទ្យណែនៗសុតតែជំងឺហ្នឹង តោះៗសាកល្បងវិធីនេះមើលឃើញបានផលពិតៗ 💁ក្បាលដុយនិងដបបណ្ដេញមូលដែលប្រើអស់ទឹកចាស់ហើយសាកដាក់ប្រើទឹកបែបធម្មជាតិផ្សំុខ្លួនឯងងាយៗ មិនប៉ះពាល់សុខភាពកូនតូចៗ

*ទឹកក្រូចឆ្មាគៀបយកទឹក *ផ្កាក្លាំពូ 1ខាំតែ 8000៛ទេ (ប្រើបាន10-20ដង)ទិញតាមហាងថ្នាំចិនសែ លាយចូលគ្នាជ្រកចូលដប ហើយមួលអោយជិតរួចដោតដុយទុកចោល ក្លិនចាប់ផ្ដើមភាយប្រហើរ ហើយប្រើបានយូរទៀត
បើទំហំបន្ទប់ឬផ្ទះធំ ដាក់ដោតប្រើ2ទៅ វាបានផលលឿនៗ 😊ស៊ែផងម៉ាក់ៗដើម្បីចែករំលែកដល់មិត្តហ្វេកប៑ុក ប្រើចឹងចំនេញលុយសម្រាប់ទិញទឹកដោះកូន១ចំណែកដែរ៕”

ប្រភព Khmernote