ពិសេសណាស់! ​ស្រ្តី​មាន​ផ្ទៃពោះ​និង​កូន​ដល់អាយុ ២ ឆ្នាំ នឹងមានប្រាក់​ឧបត្ថម្ភ ដែលមានដំណាក់កាលដូចតទៅ….

83


ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សុខាភិបាល បាន​ចេញ​ប្រកាស​រួម​គ្នា​មួយ ស្ដីពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ដ្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម​២​ឆ្នាំ នៃ​គ្រួសារ​មាន​ប័ណ្ណ​សម​ធ៌ ឬ​ប័ណ្ណ​អាទិភាព ដែល​ការអនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៩​តទៅ​។

ប្រាក់ឧបត្ថម្ភ​ត្រូវ​បាន​ផ្តល់ជូន​នៅពេល​ស្រ្តី​មានផ្ទៃពោះ មក​ទទួលសេវា​នៅ​មូលដ្ឋានសុខាភិបាល​សាធារណៈ ជា​ដំណាក់កាល​ដូចខាងក្រោម៖

ដំណាក់កាលទីមួយ៖ ផ្តល់ការ​ឧបត្ថម្ភ​ចំនួន ៤០ ០០០ រៀល​សម្រាប់​ការ​មកទទួល​សេវាពិនិត្យ​ផ្ទៃពោះម្តងៗ ដែល​ផ្តល់ជូន​ជា​អតិបរមាចំនួន ៤ ដង មុន​ពេល​សម្រាលកូន។

-ដំណាក់កាលពីរ៖ ផ្តល់ការ​ឧបត្ថម្ភ​ចំនួន ២០០ ០០០ រៀល​​តែ​ម្តង​គត់នៅ​ពេលសម្រាលកូន។

-ដំណាក់កាលបី៖ ផ្តល់ការ​ឧបត្ថម្ភ​ចំនួន ៤០ ០០០ រៀល​ក្នុង​១ ដង ដែល​ផ្តល់ជា​អតិបរមាន​ចំនួន ១០ ដង ដែល​ក្នុង​នោះ​ ៣ ដង​សម្រាប់ពេល​មក​ពិនិត្យ​សុខភាព​ក្រោយ​ពេល​សម្រាល​កូន និង​ ៧ ដង​សម្រាប់​ពេល​យក​កូន​មក​ចាក់ថ្នាំបង្ការរហូត​ដល់ ២ ឆ្នាំ ។

ចំណំា៖សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​ដែល​នឹង​​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ​គឺ​ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ​នៃ​គ្រួសារ​ក្រីក្រ​ដែល​មាន​ប័ណ្ណស​ម​ធម៌ និង​​មាន​ប័ណ្ណ​ ​Pos​t​-​ID​ ​របស់​ក្រសួង​សុខា​ភិ​បាល​ ទោះ​បី​ជា​ស្ត្រី​នោះ​ជា​កម្មករ​និយោជិត​ក៏ដោយ។​ ​​

ចង់ដឹងច្បាស់ សូមអាននៅក្នុងសេចក្តីប្រកាសខាងក្រោមនេះ ៖