ស្អាតណាស់! ទឹកធ្លាក់សុភ័ក្រមិត្ត ឬទឹកជ្រោះ ព្រះនិមិត្ត ខេត្តព្រះវិហារ មាន​សក្ដានុពល​ផ្នែក​អេកូ​ទេសចរណ៍​នៅ​តំបន់​ព្រំដែន​ខ្មែរ-ឡាវ

131


(ស្ទឹងត្រែង)៖ ស្ថិតនៅទិសខាងជើងជាង៦០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង និងភាគខាងកើតខេត្តព្រះវិហារជាប់ព្រំដែនកម្ពុជាឡាវមានសក្កានុពលទេសចរណ៍មួយគួរឱ្យចាប់អារម្មណ៍បំផុតក្នុងដំណើរកម្សាន្តពីសំណាក់ភ្ញៀវទេសចរដែលបានមកដល់ខេត្តភាគឦសាននៃប្រទេសកម្ពុជា។

ភ្ញៀវពេលទៅដល់ខេត្តស្ទឹងត្រែង ប្រាកដជានឹកឃើញចង់ទៅមើល ទឹកធ្លាក់ដ៏ល្បីឈ្មោះ សុភ័ក្រមិត្ត ក្នុងដំណើរកម្សាន្តជាពុំខានឡើយ។ប៉ុន្តែមុននឹងទៅដល់ទីនោះគេត្រូវធ្វើដំណើរកាត់ស្ពានមេគង្គឆ្ពោះទៅកាន់ស្រុកថាឡាបរិវ៉ាត់ភាគខាងលិចក្រុងស្ទឹងត្រែងដែលមានចម្ងាយជាង៦០គីឡូម៉ែត្រទៀត។

ពេលនោះយើងអាចធ្វើដំណើរទៅដល់ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់តំបន់សត្វផ្សោតដ៏កម្ររបស់សហគមន៍ជាប់ ព្រំដែនកម្ពុជា-ឡាវ។យ៉ាងមិញតាមរយះហ្វេសប៊ុកមួយ ពិភពឱសថបុរាណខ្មែរបានបង្ហោះសារមួយដ៏មានអត្តន័យថា៖
ទឹកធ្លាក់សុភ័ក្រមិត្ត ឬទឹកជ្រោះព្រះនិមិត្ត ខេត្ត(ព្រះវិហារ) ស្រស់ស្អាតណាស់ សូមមេត្តាចូលរួមថែក្សារបរិស្ថានទាំងអស់គ្នា ពិសេសតាមតំបន់ទេសចរណ៍ និងប្រាង្គប្រាសាទកេរ្តិ៍ដំណែលដូនតាខ្មែរយេីង​ ជាទង្វេីរល្អសំរាប់កូនខ្មែរជំនានក្រោយៗ.