វត្តមាននៃរូបប្រាសាទអង្គរវត្ត លើទង់ជាតិខ្មែរលើកដំបូង !!

298


តើអ្នកដឹងទេ ? កាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៨៦០ គ្រាដែល បុរាណវិទូជនជាតិបារាំងសែស បានរកឃើញ ប្រាសាទអង្គវត្ត ដ៏ធំមហិមា គ្មានពីរនៅលើលោក ដែលជា កេរមរតកដូនតារបស់យើងជាលើកដំបូង កាលគ្រានោះ ដោយមានការទទួលស្គាល់ពីសំណាក់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម និងដោយមានការគាំទ្រពីសំណាក់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរផង ព្រះករុណា ជាអម្ចាស់ផែនដីនៃយើង ហ្លួងបានសម្រេចព្រះទ័យ យករូប ប្រាសាទអង្គរវត្ត ប្រាកដឡើងក្នុងផ្ទាំងសំពត់ក្រណាត់តំណាង អោយផែនដីកម្ពុជាទាំងមូល នៅ គ.ស. ១៨៦៣ ។

 

ដែលអត្ថន័យនៃទង់នោះគឺ ៖

១. រូបប្រាសាទកំពូលបី ពណ៌ស តំណាងអោយ ជាតិ។

២. ផ្ទៃពណ៌ក្រហមជុំវិញប្រាសាទ តំណាងអោយព្រះរាជាណាចក្រ។

៣. រីឯពណ៌ខៀវពទ្ធ័ជុំវិញនោះ តំណាងអោយភាពសម្បូរ បែបនៃធម្មជាតិ ដែលពទ្ធ័ជុំវិញផែនដីកម្ពុជាទាំងមូល ។

+ ក៏ប៉ុន្តែមិនយូរប៉ុន្មាន ទម្រង់រូបទង់ជាតិកម្ពុជាបែបនេះ ក៏បាន កែរប្រែនិងឈប់ប្រើប្រាស់នៅ គ.ស. ១៨៨៧ និងបន្តកែរប្រែ ១០ ដំណាក់កាលទៀត រហូតមកដល់បច្ចុប្បន្ននេះ ។

ប្រភព ៖ Education for all, All for education.