ចាប់​បានភ្លុកដំរី​ និង ស្រ​ការព​ង្រូល ជាង២០តោន មានតម្លៃជិត ​៥០លាន​ដុល្លារ នៅសិង្ហបុរី

337


អាជ្ញាធរសិង្ហបុរីចាប់បានភ្លុក​ដំរីទ​ម្ងន់ ៨,៨តោនដែលនេះជា​ការ​ចាប់បា​នដ៏ច្រើ​នបំ​ផុត។ អាជ្ញាធរប៉ាន់ប្រមាណថា​ភ្លុក​ដំរីទាំ​ងនោះ​មានត​ម្លៃជិត ១៣លានដុល្លារ ហើយភ្លុ​កអា​ច​បាន​មកពី​ដំរី​ប្រហែល ៣០០​ក្បាល។

ស្រការពង្រូលទម្ងន់​ជិត ១២តោន មានតម្លៃ ៣៥,៧លានដុល្លារក៏ត្រូវ​អាជ្ញាធ​រចាប់​បានផ​ងដែរ។ ស្រការដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ ត្រូវអាជ្ញាធរជឿជាក់​ថាបាន​មក​ពីសត្វ​ពង្រូល​ចំនួន ២០០ក្បាល។

ការរឹបអូសបំណែកសត្វ​ព្រៃដ៏ច្រើ​នបែប​នេះ កើតឡើ​ងនៅ​ថ្ងៃអាទិ​ត្យ នៅពេលអាជ្ញាធរប្រ​ទេស​នេះបាន​ធ្វើការ​ពិនិត្យ​មើលលើ​ការ​ដឹកជ​ញ្ជូនពីសា​ធារណរដ្ឋកុ​ងហ្គោ ដែលបានឆ្លង​កាត់​ប្រទេស​សិង្ហបុ​រី មុនឆ្ពោះទៅកាន់ប្រ​ទេសវៀ​តណាម​។

កុងតឺណឺដែ​លផ្ទុកស្រ​ការព​ង្រូល និងភ្លុកដំរី ត្រូវ​បានគេ​ដាក់ស្លា​កថាផ្ទុ​កឈើ​។

ភ្លុកដំរី និ​ងស្រកា​រពង្រូ​លដែលរឹ​បអូស​បាន នឹងត្រូវធ្វើការ​បំផ្លា​ញចោល​។ នេះបើតាមការ​បញ្ជា​ក់រប​ស់អាជ្ញាធរសិ​ង្ហបុរី។

សូមប​ញ្ជាក់ថា ភ្លុកដំរីត្រូវបានគេប្រើ​ប្រាស់ធ្វើ​ជាគ្រឿង​តុបតែ​ងលម្អ និងថ្នាំបុរាណនៅក្នុ​ងតំ​បន់អា​ស៊ី ចំណែកស្រការព​ង្រូល​វិញ មានតម្រូវការយ៉ា​ងខ្ពស់​ ដោយសារវាត្រូវបាន​គេប្រើ​ប្រាស់​សម្រា​ប់ធ្វើ​ឱស​​ថបុរា​ណចិន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រ​ភព៖ BBC