តោះ! ទស្សនាពិព័រណ៍រូបថត «រស់រាន»ដោយលោក គឹម ហាក់ នៅ​បុប្ផាណា ចាប់ផ្តើមថ្ងៃនេះហើយ

45


ភ្នំពេញៈ ចាប់​ថ្ងៃ​ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩​នឹង​មាន​ការ​បើក​សម្ពោធ​ពិព័រណ៍​នៅ​ថ្ងៃ​ទី ១ ខែ​សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៦ និង ៣០ នាទីល្ងាច នៅ​មជ្ឈ​មណ្ឌល​បុប្ផាណា​ ចូល​ទស្សនា​ដោយ​​សេរី​ ​មាន​ចំនួន​ ១៨ ផ្ទាំង​​។​
ឯកសារទាំងអស់នេះធ្លាប់ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍ជាលើកដំបូងនៅឯវិចិត្រសាល Objectspace នៅ​ឯ​ទី​ក្រុង Auckland ប្រទេសនូវែលហ្សេឡង់ កាលពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៩ ហើយ​នឹង​មកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១ ខែសីហា ខាងមុខនេះ។​


ដោយ​មានការគាំទ្រពីមូលនិធិ Rei Foundation ក្នុងឆ្នាំ ២០១៨ គឹម ហាក់ បានចំណាយ​ពេលជាមួយ​នឹង​ប្រជាជន​​កម្ពុជា​​ចំនួន ១២ គ្រួសារ ដែលរស់នៅឯប្រទេសនូវែលហ្សេឡង់ ដោយ​ធ្វើការចងក្រង​នូវ​ឯក​សារ​ផ្ទាល់ខ្លួន​របស់​ពួក​​​គាត់។ ក្នុងឯកសារទាំងនោះ ពួកគាត់បាន​រៀបរាប់​អំពីការរស់រាន​មាន​ជីវិត​​ពីរបបខ្មែរក្រហម អំពី​ជំរំ​ជន​ភៀស​ខ្លួន​ហើយបន្ទាប់​មកគឺការតាំង​ទីលំនៅ​ដ៏សែន​ឆ្ងាយ​ពី​ស្រុក​កំណើត​របស់​ពួកគាត់។

សិល្បករថតរូប គឹម ហាក់ បានធ្វើការផ្សង​ព្រេងរុករក​​ដោយចេញ​ដំណើរពីស្រុកកំណើត​របស់គាត់​នៅ​​​ខេត្ត​បាត់ដំបង ឆ្ពោះទៅតំបន់ផ្សេងៗ​ក្នុងប្រទេសកម្ពុជា ហើយក៏បាន​ទៅដល់​ប្រទេស​អូ​ស្ត្រា​លី ​ព្រម​ទាំង​ប្រទេសនូវែលហ្សេឡង់ ទៀតផង។ ​នៅក្នុងកន្លែងនីមួយៗ គាត់បានរក​ឃើញប្រជា​ជន​កម្ពុជា​ដែល​បាន​រស់រានពីរបបខ្មែរក្រហម ជាមួយនឹងរឿងរ៉ាវផ្ទាល់ខ្លួនផ្សេងៗគ្នាអំពីការឈឺចាប់ និង​ភាព​រឹងមាំ៕​