ពិតជាពូកែមែន! ស្ត្រីខ្មែរបាត់ដំបងម្នាក់ បញ្ចប់ថ្នាក់បណ្ឌិតគណិតវិទ្យាលេខ១ នៅប្រទេសកូរ៉េ

242


វាមិនមែនជារឿងងាយទេ ដែលមានមនុស្សនៅលើពិភពលោក រៀនចប់ថ្នាក់បណ្ឌិតលើមុខវិជ្ជាពិបាក ជាពិសេសមុខវិជ្ជាទៅលើថ្នាក់វិទ្យាសាស្រ្ត (មុខវិជ្ជាលេខ) ហើយមានបុគ្គលបែបនេះតិចណាស់ដែលអាចរកឃើញអ្វីថ្មីៗទៅលើមុខវិជ្ជាលេខមួយនេះ ទើបអាចបញ្ចប់ថ្នាក់បណ្ឌិតបាន។

បុគ្គលកម្រនេះ បានធ្លាក់មកលើស្ត្រីខ្មែរមួយរូប ដែលបានបញ្ចប់ថ្នាក់បណ្ឌិតលើមុខវិជ្ជាដ៏ពិបាកមួយនេះ ពោលគឺ បញ្ចប់ថ្នាក់គណិតវិទ្យា ហើយនៅសាកលវិទ្យាល័យដ៏ល្បី នៅក្រៅប្រទេសទៀត នេះគឺរឿងដ៏គួរឱ្យស្ញើចសរសើរ និងមោទនភាពចំពោះស្ត្រីខ្មែរម្នាក់នេះបំផុត។

ស្ត្រីខ្មែរឈ្មោះ ចាន់ សូនី មានអាយុ ៤០ឆ្នាំ ជានិស្សិតដែលទទួលអាហារូបករណ៍ពីមហាវិទ្យាល័យ សកាំង (서강대)។ បងស្រីបានទៅសិក្សានៅប្រទេសកូរ៉េតាំងពីឆ្នាំ២០០៩ រយះ ៨ឆ្នាំ និងបញ្ចប់កាសិក្សាជាស្ថាពរ ហើយនឹងត្រឡប់ទៅបង្រៀននៅសកលវិទ្យាល័យភ្នំពេញ នៅក្នុងខែកញ្ញា ក្នុងឆ្នាំកន្លងទៅនេះ។

សូមបញ្ជាក់ផងដែរថា ស្រ្តីខ្មែរម្នាក់នេះ មានស្រុកកំណើត នៅតំបន់ជនបទ ក្នុងខេត្តបាត់ដំបង ដែលមានឪពុកម្តាយជាអ្នកចំការ ទៅទីជនបទ ហើយខិតខំតស៊ូរហូតដរៀនចប់ថ្នាក់បណ្ឌិត លើមុខវិជ្ជាគណិតវិទ្យាខ្មែរលេខ១ ប្រចាំប្រទេសកូរ៉េ៕

ប្រភព Den-sharing