ស្រីស្រស់​ រចនា រ៉ាវាឌី ប្រកែករឿង​គេចោទ​ថា​មាន​អ្នកជូន​កាដូ​បញ្ចាំ​ចិត្ត​ស្នេហ៍​

50


ភ្នំពេញៈ​ ថ្មីៗ​នេះ​​ធ្វើឲ្យ​មាន​កើត​ក្តី​សង្ស័យ​យ៉ាង​ខ្លាំង ​នា​ថ្ងៃ​ខួប​កំណើត​ ក៏ស្រាប់តារា​​សម្តែង​ស្រី​រាង​​ខ្ពស់​ កំពុងតែ​​មាន​ទី​ផ្សារ​ល្អ​​នៅ​ក្នុង​អាជីព​សម្ដែង ជា​តារា​ម៉ូដែល និង​​ជា​​ពិធី​ការិនី​ទូរ​ទស្សន៍​​កញ្ញា ​ រចនា រ៉ាវាឌី បាន​កាដូ​ចិញ្ជៀន​ពេជ្រ​​ ​១​ វង់​ ដាក់​ក្នុង​ប្រអប់​មាស​ ហើយ​ត្រូវ​មហាជន​លើក​​​យក​មក​ជជែក​​គ្នា​ពេញ​បណ្តាញសង្គម​។ មាន​ការ​លើក​ឡើង​ថា៖ «​អ៊ីយ៉ា!​កាដូ​ចិញ្ជៀន​នោះ​​ ទំនងជា​វត្ថុ​​​របស់​​កន្លង់​ណា​មួយ ​​បាន​ជូន​នាង ហើយ​ទុក​​​ជា​​គ្រឿង​បញ្ចាំ​​ចិត្កស្នេហ៍​ ​​ដើម្បី​ភ្ជាប់​​​និស្ស័យ​នឹង​នាង​ហើយ​មើល​ទៅ​ហ្ន?​»។​

តែ​​តារា​សម្តែង​ស្រី ដែលជាតារា​បង្ហាញ​ម៉ូដ​កាល​ពី​ឆ្នាំ​២០១៦​ និង​បាន​ប្រឡូក​​​ចូល​ការ​សម្តែង​កុន​​​ដំបូង​ក្នុង​​រឿង ​«ភ្លើង​ស្នេហ៍​ភ្លើងឬស្យា» ថត​ឲ្យ​​ផលិត​កម្ម​ទូរ​ទស្សន៍​​ប៉ុស្តិ៍​លេខ​៥​ កញ្ញា រចនា រ៉ាវឌី បាន​ឆ្លើយ​បដិសេធ​នឹង​រឿង​កាដូ​ចិញ្ជៀន ដែលម​ហា​ជនបាន​​​សង្ស័យ​​​ថា គឺ​​​ជា​របស់​បញ្ចាំ​ចិត្ត​​នោះ​​ផង​ដែរ​។ ស្រី​ស្រស់​ ​ រចនា រ៉ាវឌី​ បាន​​ប្រកែក​​ថា៖ «​អត់​​ទេបង!​គ្មាន​អ្នក​​​ណា​​គេ​ជូន​កាដូ​ភ្ជាប់​និស្ស័យ​អ្វី​នោះ​ទេ​។ កាដូ​​ទាំងឡាយ​ ដែល​ខ្ញុំ​ទទួល​បាន​​​នោះ មួយ​ចំនួន​​​បាន​​មក​ពី​មិត្តភក្តិ និង​ខ្លះ​ទៀត​ជា​កាដូ​​ពី​ម្តាយបង្កើត​​របស់​នាង​ខ្ញុំ​គាត់ជូន​ប៉ុណ្ណោះ​​ គឺ​មិន​មាន​​​អ្នក​ណា​​គេ​ជូន​ដូ​ច​ជា​​​ ការលើក​ឡើង​ពី​​បងប្អូននោះ​ឡើយ»។​​

​កញ្ញា រចនា រ៉ាវាឌី ដែល​ជា​កូន​ពៅ​ក្នុង​គ្រួសារ​ ទើប​តែ​មាន​វ័យ ​២០ ឆ្នាំ​ តែ​​​​ក្តោប​ឱកាស​ថត​កុន​ភាគ​​​ជាង ​១០ រឿង​ មក​ហើយ​ នៅ​ក្នុង​​​រយៈ​ពេល​​​​ត្រឹម​តែ​ ៣-៤ ​ឆ្នាំ​​​ ចុង​ក្រោយ និង​មាន​ការ​មមា​ញឹក​​ខ្លាំង​នឹង​ការ​​ដើរ​​ម៉ូដ និង​​ថត​​ស្ប៉ត​​​ពាណិជ្ជ​​កម្ម​ផង​ដែរ ខណៈ​ពេល​ថ្មីៗ​នេះ​ នាង​​​សម្រេច​ចិត្ត​​ផ្អាក​ទទួល​ថត​កុន​មួយ​អន្លើ​សិន​ទៀត​​ផង​​។

កញ្ញា រចនា រ៉ាវាឌី​ តួ​ឯក​ស្រី​​ក្នុង​រឿង «មិត្ត​​ឫស្យា»​ រូប​នេះ​បាន​បញ្ជាក់​ថា៖ «ពេលនេះ ខ្ញុំ​ផ្អាក​ទទួល​​ថត​កុន​មួយ​រយៈ​សិន ដោយសារ​តែ​ការ​មមាញឹក​រឿង​ផ្ទាល់​ខ្លួន និង​ដោយសារ​តែ​កុន​ជា​ច្រើន​ ​ដែល​ខ្ញុំ​បាន​ថត​​មុនៗ​នោះ ​មិន​ទាន់​បាន​ចាក់​បញ្ចាំង​អស់​នោះ​​ឡើយ​។ ហើយ​​រឿង​សម្តែង​​​កុ​ន​​ខ្ញុំសុំ​ផ្អាក​សិន​ ចាំ​​​បញ្ចាំង​រឿង​ចាស់ៗ​ ដែល​ថត​ពី​មុន​អស់​សិ​ន​ចាំ​​ទទួល​បន្ត​»៕​
​