វីដេអូកម្របានឃើញណាស់! ពិធីបួងសួងថ្វាយដល់​ ដួងព្រះវិញ្ញាណក្ខន្ធ​ ព្រះ​មហាក្សត្រី​ សុីសុវត្ថិ​ កុសមៈ​ នារី​រត្ន៏សេរីវឌ្ឍនា​ ព្រះមាតាព្រះបាទនរោត្តមសីហនុ

173


នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ មានពិធីបួងសួង ខាងមុខព្រះមហាចេតិយ៍ព្រះមហាក្សត្រីយានី ដើម្បីថ្វាយដល់​ ដួងព្រះវិញ្ញាណក្ខន្ធ​ ព្រះ​មហាក្សត្រី​ សុីសុវត្ថិ​ កុសមៈ​ នារី​រត្ន៏សេរីវឌ្ឍនា​ ព្រះមាតាសិល្បៈរបាំក្បាច់បុរាណ​ និងសូមស្រាវជ្រាវរបាំក្បាច់បុរាណ ។

ពិធីនេះមានព្រះរាជវត្តមាន សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​បុប្ផារី​ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សមាជិកា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ស្ដេច​យាង​ជា​ព្រះ​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ពិធីបួងសួងថ្វាយដល់​ ដួងព្រះវិញ្ញាណក្ខន្ធ​ ព្រះ​មហាក្សត្រី​ សុីសុវត្ថិ​ កុសមៈ​ នារី​រត្ន៏សេរីវឌ្ឍនា​ ព្រះមាតាសិល្បៈរបាំក្បាច់បុរាណ ​នា​បរិវេណ​ព្រះ​ឧបោសថ​រតន​រតនារាម​ ព្រះ​កែវ​មរកត​ នៃ​ព្រះ​បរមរាជវាំង​ ។

ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ​ផង​ដែល​មាន​ការ​អញ្ជើញ​ដង្ហែ​ថ្វាយ​ដោយ​លោក​ជំទាវ​ ភឿង​ សកុណា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ លោក​ជំទាវ​ជា​រដ្ឋ​លេខាធិការ​ អនុរដ្ឋលេខាធិការ​ លោក​ លោក​ស្រី​ អ្នក​នាង​កញ្ញា​ សិល្បៈ​ករ​ សិល្បៈ​ការិនី​ ជា​ច្រើន​នាក់៕

វីដេអូ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេស្សូ Tesso Sisowath

ប្រភព ៖ Hattha ហត្ថា / Ouch Sopheak