Starbucks នៅកម្ពុជា បើកដំណើរការសេវា​ដឹក​ដល់​កន្លែង​ភ្លាម​ៗ សម្រាប់​អ្នកនិយម​កាហ្វេ

49


រវល់​ការ​ងារ​ មិន​ចង់​ចេញ​ក្រៅ ​ប៉ុន្តែ​ចង់​ផឹក​កាហ្វេ Starbucks ឆ្ងាញ់ៗ​នៅ​ក្នុង​ផ្ទះ ការិយាល័យ ឬសាលារៀន​ លែង​ពិបាក​ទៀត​ហើយ។

សម្រាប់​ខែ​ថ្មី​ Starbucks បាន​​​បើ​ក​ដំណើរ​ការ​​នៃ​សេវា​កម្ម​ដឹក​ជញ្ជូន​ ដល់​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​​ ដោយ​បាន​សហ​ការ​ជាមួយ​ App ដឹក​ជញ្ជូន​ម្ហូប​អាហារ​​​ NHAM24​។ ដោយ​​អ្នក​អាច​ធ្វើ​ការ​​កុម្ម៉ង់​ប្រភេទ​ណា​មួយ​ក៏​បាន​តាម​រយៈ​កម្មវិធី​​មួយ​នេះ​ជា​រៀង​រាល់​ថ្ងៃ​ ចាប់​ពី​ម៉ោង​ ៧ព្រឹក​ ដល់​ ៨​យប់​។

នៅ​ក្នុង​ការ​នាំ​មក​នូវអ្វី​ដែល​ថ្មី​នេះ​ដែរ​ សម្រាប់​អ្នក​ដែល​ចូល​ចិត្តញ៉ាំ​នៅ​ហាង​មួយ​នេះ​ នឹង​ពេញ​ចិត្តជា​មួយ​ពិសោធន៍​ថ្មី​​​ ប្លែក​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ពី ​Starbucks​​ ។ ដើម្បី​ភាព​ងាយ​ស្រួល​​ សូម​ទាញ​យក​កម្មវីធី​ NHAM24 នៅ​ក្នុង​ IOS និង​ Android

ព័ត៌មាន​បន្ថែម​សូមទាក់ទង៖

  • លេខទូរស័ព្ទ៖ ០១៥ ៦៤២ ២៤/ ០១៦ ៦៤២ ៦២៤
  • វិបសាយ៖ www.starbucks.com.kh