សុខៗ តារា​ចម្រៀង​ប្រុស​សំឡេង​ថ្មមលោក រិន សាវ៉េត ភ្ជាប់ពាក្យនឹង​ស្រ្តី​ជា​អ្នក​ច្នៃ​ម៉ូដ​កាបូប​

99


ភ្នំពេញៈ បង្ក​ការ​ផ្អើល​ខណៈ​តារា​ចម្រៀង​ប្រុស​សំលេង​ថ្ម​ម​ពីរោះ ដែល​ធ្លាប់ច្រៀង​នៅ​ហង្សមាស​លោក រិន សាវ៉េត គ្រនា់​តែ​ចូល​ខែ​សីហា​នេះ ភ្លាម លោក​បាន​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ថ្មី​ជា​អនាគត​ភរិយា​ទី២ ដែល​មាន​មុខ​របរជា​អ្នក​រចនា​ម៉ូដ​កាបូប​ កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នេះ​។​

នា​ពិធីភ្ជាប់ពាក្យនេះ គេឃើញ​ច្បាស់​ណាស់​ថា កូនប្រុសមានឈ្មោះថា រិន សាវ៉េត ចំណែក​កូន​ស្រីមាន​ឈ្មោះ លឹម គិមហ្គេច ដែល​គេ​បង្ហើប​ឲ្យ​ដឹង​ថា​មាន​មុខ​របរ​ជា​អ្នក​ច្នៃ​​ម៉ូដ​កាបូប បាន​សម្រេច​ចិត្ត​ទទួល​ក្តី​ស្នេហ៍​ពី​តារា​ចម្រៀង​កំសត់​ ក្រោយ​ពីលោក​បានទ្រាំ​​រស់នៅ​​ក្នុង​ភាព​ជា​ពោះ​ម៉ាយកូន​១​ ជាង​១​ឆ្នាំ​មក​នោះ​​។​

 

បើ​តាម​ការ​បង្ហើប​ពី​ញាតិ​មិត្ត និង​សង្គម​អ្នក​សិល្បៈ​បាន​ឲ្យ​ដឹង​ថា ​លោក រិន សាវ៉េត និងគូដណ្តឹងថ្មី​នេះ​ បាន​​ចាប់​ផ្ដើម​​​ស្គាល់​គ្នា ​និង​ស្វែង​យល់​ចិត្ត​គ្នា​ ជាង ១ ឆ្នាំ មក​ហើយដែរ​ ខណៈ​​ដំបូង​ឡើយ​គ្រាន់​តែ​ជា​ការ​រាប់​អាន​គ្នា​ធម្មតា ប៉ុន្តែ​ក្រោយ​ស្វែង​យល់​ចិត្ត​គ្នា​ច្បាស់ ហើយ​ឈាន​ចូល​រោង​ភ្ជាប់​ពាក្យ​នៅព្រឹកមិញ​នេះតែ​ម្តង​។​
គួរ​បញ្ជាក់​ដែរ​លោក រិន សាវ៉េត ក្លាយជា​បុរស​ពោះ​ម៉ាយ​ជាង​ ២ ​ឆ្នាំ ក្រោយ​ពី​​អ្នក​ស្រី គង់ សាវី អាយុ ៣៧​ឆ្នាំ  ដែល​ជា​ភរិយាទី១​ បាន​​ស្លាប់​ចោល​លោក​កាល​ពី​ថ្ងៃ​ទី ២៣ មេសា ២០១៧ ដោយ​មាន​ជំងឺរ៉ាំរ៉ៃ​ ដែល​​រាល​​​ដាល​ដល់​ខួរ​ក្បាល និង​សួត​ថែម​ទៀត៕​