តើ​ពិធីការិនី​រូប​ស្រស់​កញ្ញា ជីមមី​ បាន​ទិដ្ឋ​ការ​ទៅ​អាមេរិក​ធ្វី​អ្វី​ដែរ​?​

57


ភ្នំពេញៈ ថ្មីៗនេះក៏​ស្រាប់​តែ​កញ្ញា ម៉េង ឃុននី ហៅ​ជីមមី បង្ហោះ​ពី​ដំណឹង​​ល្អ​របស់​ខ្លួន​ទទួល​បាន​​ទិដ្ឋការ​ឈាន​ជើង​ទៅ​កាន់​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​ ខណៈ​កញ្ញា​ទើប​តែ​​បាន​ប្រកាស​​ពី​ឆន្ទៈ​ចង់​ក្តោប​យក​ទី​ផ្សារ​សិល្បៈ​ឲ្យ​បាន​ច្រើន​ ដោយ​ទុក​​ការ​​សិក្សា​នៅ​​ក្រៅ​ប្រទេស​​មួយ​អន្លើ​សិន​នោះ ។​


មួយ​រំពេចក្រោយ​នោះក៏​មាន​អ្នក​​ចូល​​​​ចុច Like និង​comment អប​អរសាទរ​នាង​ផង និង​មាន​អ្នក​ឆ្ងល់​ផង​ដែរ​ ចំពោះ​ឱកាស​បាន​ទិដ្ឋ​ការ​​ទៅ​​ប្រទេស​អាមេរិក​របស់​កញ្ញា ជីមមី ដោយសារ​ជា​រឿង​កម្រណាស់​​សម្រាប់​អ្នក​សិល្បៈ​ទូទៅ​​ដែល​ប្រាថ្នា​ចង់​បាន​ទិដ្ឋ​ការ​ទៅ​កាន់​ទឹក​ដី​មហាសាគរ​ដែល​សម្បូរ​ដុល្លារមយយ​នេះ។​


ការ​បាន​​ទិដ្ឋការ​នេះ មិន​មែនកញ្ញា ជីមមី ​ទៅ​បំពេញ​ការ​ងារ​សិល្បៈ​ និង​ការ​សិក្សា​បន្ត​នោះ​ទេ​ បើ​តាម​ការ​​បញ្ចាក់​ប្រាប់​ពី​សំណាក់​ពិធីការិនី​រូប​ស្រស់​រាង​ស្ល៊ីម ដែល​ពូកែខាង​​វោហារ​ស័ព្ទ សម្តី​ចាក់ទឹក​មិន​លេច​ មាន​ទម្រង់​មុខ​ឃ្យូត​ៗ​គួរ​​ឲ្យ​​ស្រឡាញ់​​កញ្ញា ជីមមី ​។​
​ពិធីការិនី​ប្រចាំ​ទូរទស្សន៍​ភីអិនអិន កញ្ញា ជីមមី ប្រាប់​​​​ថា៖ «អូ!​ចាស​បង!​ខ្ញុំ​ពិតជា​បាន​ទិដ្ឋ​ការ​ទៅ​​កាន់​ប្រទេស​​អាមេរិក​ មែន​ គឺ​បានពេល​​ចំនួន​ ១ ខែ។ នាង​ខ្ញុំ​មិន​មែន​ទៅនៅ​​ក្នុង​ការ​ងារ​សិល្បៈ​​ ឬ​​ជា​ការ​បន្ត​ការ​សិក្សា​នោះ​ទេ​ គឺ​នាងខ្ញុំ​គ្រាន់​តែ​ទៅ​​ក្នុង​កិច្ច​ការ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ»។​


កាល​ពី​ថ្មីៗ​នេះក៏​​លេចឮ​ដំណឹង​ថា ពិធីការិនី​រូបស្រស់​រាង​ស្ល៊ីម កញ្ញា ម៉េង ឃុននី ហៅ ជីមមី ចង់​ពង្រីក​ទីផ្សារ​សិល្បៈ​សម្តែង​ភាពយន្ត​បន្ថែម​ទៀត ដោយ​ប្រាថ្នា​ទាមទារ​ប្រាក់កម្រៃ​ថតកុន​ដូចជា​តារា​សម្តែង​អាជីព​រលក​មុន​នោះ​ឡើយ។
​កញ្ញា ជីមមី ជា​ពិធីការិនី​រូប​ស្រស់​ប្រចាំ​នៅ​ប៉ុស្តិ៍​ភីអិនអិន ​ដែល​មាន​សមត្ថភាព​ចេះ​ច្រើន​ភាសាគឺ​ចេះ​ភាសា​ចិន ថៃ អង់គ្លេស និង​ភាសា​ខ្មែរនោះ​ បាន​ប្រាប់​ថា​៖ «​ដោយសារ​តែ​យល់​ខ្លួនឯង​បាន​ប្រឡូកនៅ​ក្នុង​វិស័យ​ជា​ពិធីការិនី​មាន​បទពិសោធ​ច្រើន​គួរសម​ដែរ ហើយ​ក៏​ចង់​រក​បទពិសោធ​ថ្មី​ក្នុង​សិល្បៈ ទើប​ចង់សាកល្បង​ក្នុង​ការសម្តែង​កុន​បន្ថែម​ព្រោះ​ថា​នាង​ខ្ញុំ​មិន​ដែល​ធ្លាប់​សម្តែង​កុន​ឡើយ​តាំង​ពី​​ចូល​វិស័យ​សិល្បៈមក​នោះ»៕​