កំសត់ណាស់! អាយុទេីប10ឆ្នាំ​ តែមុខគាត់ដូចមនុស្សចាស់អាយុ៦០ចឹង​ ហេីយមិត្តគេស្អាតៗ​ មិនសូវលេងជាមួយទេ…

108


ប្រិយមិត្តច្បាស់ជាបានជ្រាបច្បាស់ហើយថា មនុស្សយើងម្នាក់ៗសុទ្ធតែកើតមកចង់បានសម្រស់ស្រស់ស្អាតក្មេងវ័យ ហើយជាធម្មតាមនុស្សកើតមកក្មេងនិងចាប់ផ្តើមចាស់បន្តិចម្តងៗ ដែលជាកត្តាធ្វើអោយកើតមាននូវវិធី និងផលិតផលជាច្រើនសម្រាប់ធ្វើអោយក្មេងជាងវ័យ និងទប់ស្កាត់ភាពចាស់។

យ៉ាងណាមិញ ងាកមកមើលការចែករំលែកតៗគ្នាពីមួយទៅមួយអំពីក្មេងស្រីដ៏គួរឲ្យអាណិតឯណេះវិញ បានអោយដឹងថា៖ “កុមារីអ៊ូរ៉ាឈីងមានអាយុ១០ឆ្នាំ ហេីយទេីបតែរៀនថ្នាក់ទី១នៅបឋមសិក្សាប្ញស្សីស្រស់ទេ តែមុខគាត់ដូចមនុស្សចាស់អាយុ៦០ចឹង អាណិតគាត់ចេះតែនិយាយលេងមួយ ព្រោះគេស្អាតៗ គេមិនសូវលេងចូលទេ។ (សូមលោកអ្នកពិចារណាលេីទ្រឹស្តីកម្មផលចុះ)Credit from ព្រះអង្គគ្រូ គុណវឿនសាវឿន”។

ក្នុងនោះផងដែរ ក៏មានបងប្អូននិយមលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានខមិនដោយលើកឡើងដើម្បីបង្ហាញពីក្តីអាណិតអាសូរដល់ក្មេងស្រីម្នាក់នេះជាច្រើននាក់ផងដែរ។ គួរបញ្ជាក់ដែរថា ករណីនេះក៏ធ្លាប់មានឃើញនៅឯបរទេសកើតមាននៅលើក្មេងៗមួយចំនួនផងដែរ គឺក្មេងៗទាំងនោះមានសភាពស្រដៀងនឹងក្មេងស្រី អ៊ូរ៉ាឈីង ដែលមានអាយុ១០ឆ្នាំនេះដែរ គឺមានសភាពដូចមនុស្សចាស់តាំងពីកើតមកតែម្តង។ (អត្ថបទ៖ romdoulnews)