អីយ៉ាស់! ស៊ិន យូប៊ីន និងលោក ខេមរៈ សិរីមន្ត ថត MV ថ្មី ដោយតែងខ្លួនជាសិស្សសាលា

52


(ភ្នំពេញ)៖ មានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ទស្សនិកជន អ្នកនិយមលេងបណ្ដាញសង្គម ខណៈដែលកាលពីពេលថ្មីៗនេះ មានការបែកធ្លាយនូវរូបភាពជាច្រើនសន្លឹក របស់កំពូលតារាចម្រៀងប្រុសល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស លោក ​ខេមរៈ សិរីមន្ត និងតារាសម្ដែងស្រីរូបស្រស់ កញ្ញា ស៊ិន យូប៊ីន ​បង្ហាញពីសកម្មភាព​កំពុងថត MV បទថ្មី របស់លោក ខេមរៈ សិរីមន្ត។ តែអ្វីដែលប្រិយមិត្តចាប់អារម្មណ៍ខ្លាំងទៅទៀតនោះ គឺនេះជាលើកទី១ហើយដែលតារាប្រុសស្រីល្បីៗ​ពីររូបនេះ បានសម្ដែងប៉ះគ្នា​ ជាមួយនឹង​ការតុបតែងខ្លួនយ៉ាងប្លែកតែម្ដង ធ្វើឲ្យទស្សនិកជន​រង់ចាំទស្សនា​ យ៉ាងអន្ទះសារ។

ជាការពិតណាស់ ជាមួយនឹងរូបភាពជាច្រើនសន្លឹក របស់តារាស្រី ស៊ិន យូប៊ីន និងកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត ដែលត្រូវបានទស្សនិកជន សង្ស័យថា ជាការសម្ដែងក្នុងបទចម្រៀងថ្មីរបស់លោក ដោយក្នុងនោះអ្នកទាំងពីរ បានតុបតែងខ្លួន ជាលក្ខណៈសិស្សសាលា យ៉ាងស្រស់ស្អាតប្លែក មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញ។

យ៉ាងណាមិញ ក្រោយពីបានឃើញនូវរូបភាពប៉ុន្មានសន្លឹកនេះហើយ ទស្សនិកជន កំពុងតែទន្ទឹងរង់ចាំទស្សនា និងចង់ដឹងពីបទចម្រៀងថ្មីរបស់ លោក ខេមរៈសិរីមន្ត ជាពិសេសនោះ គឺ MV តែម្ដង ថាការសម្ដែងប៉ះគ្នាលើកទីមួយនេះ មានភាពស៊ីសង្វាក់គ្នាយ៉ាងណានោះ ព្រោះអ្នកទាំងពីរជាតារាដែលមានភាពល្បីល្បាញ ទោះបីជាលោក ខេមរៈ សិរីមន្ត ជាអ្នកសិល្បៈរៀមច្បងក៏ពិតមែន៕