នោះ ត្រៀមខ្លួនឲ្យហើយទៅអ្នកស្លៀកស៊ិចស៊ី!! លោកជំទាវ ភឿង​ សកុណា​ នឹងចាត់ការចំពោះអ្នកឡាយលក់ផលិតផលអនឡាញ ដែលស្លៀកពាក់ស៊ិចស៊ីហួសហេតុ

87


នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លោកហេង ឡុង បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោក ពាក់ព័ន្ធនឹងការស៊ិចស៊ី ហួសកម្រិត និងប្រើពាក្យអសុរោះ ធ្វើឲ្យប៉ះពាល់ដល់ វប្បធម៏ ទំនៀមទំលាប់ និងប្រពៃណីជាតិ និងទទួលរងនូវពិន័យទៅតាមស្ថានភាពកំហុស។

លោក ហេង ឡុង បានឲ្យដឹងថា “ព្រឹកថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០១៩​ ក្រុមប្រឹក្សាពិន័យ​ និងលើកសរសើរ​ ដែលមានលោកជំទាវរដ្ឋមន្ត្រី​ ភឿង​ សកុណា​ ជាប្រធានបានសម្រេចការងារមួយចំនួនដើម្បីទប់ស្កាត់ការចែកចាយនិងផ្សព្វផ្សាយរូបភាពអាសអាភាសជ្រុល​ និងការឡាយលក់ផលិតផលអនឡាញស្លៀកពាក់សុិចស៊ីហួសហេតុនិងប្រើពាក្យអសុរោះ។

បញ្ជាក់ៈ​ សមាគមសិល្បករខ្មែរ​ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម​ ជាសមាជិកមួយក្នុងចំណោម៩សមាគម និងអន្តរក្រសួងដែលពាក់ព័ន្ធ ដូចដែលបានភ្ជាប់មកជាមួយសេចក្តីសំរេចរបស់ក្រសួងវប្បធម៌ដូចខាងក្រោម៕

ប្រភព៖ Heng Loong