សុខៗ! កញ្ញា​​ មាន​ សូនីតា​ ទម្លាយ​​រឿងក្តី​បំណង​កាល​​ពី​ក្មេង​​ចង់​ក្លាយជា​តារា​ចម្រៀង

42


ភ្នំពេញៈ ថ្មីៗ​នេះ តារា​សម្តែង​ស្រី​មាន​រហស្សនាម​ «រាជនី​ ក្រមា» កញ្ញា មាន សូនីតា ដែល​មាន​សម្ថភាព​ក្នុង​ការ​ច្នៃ​​ម៉ូដ​សម្លៀក​​បំពាក់​ពី​ក្រមាខ្មែរ​ ស្រាប់​តែ​បាន​បង្ហើប​ពី​ក្តី​សុបិន​របស់​ខ្លួន​កាល​ពី​ក្មេង​ឲ្យ​ដឹង​​ថា នាង​​ចង់​ក្លាយ​ជា​តារា​​ចម្រៀង​ម្នាក់​តាំង​ពី​តូច​ ហើយ​ក៏​អត់​ចង់​ក្លាយ​ជា​តារា​សម្តែងនោះ​ទេ​​​។

​ ​តារា​សម្តែង​រូប​នេះ​​បង្ហើប​​ថា​៖​ «​កាល​ពី​ក្មេង​ ខ្ញុំ​មាន​​ក្តី​សុបិន​មួយ​ ចង់​ក្លាយ​​ជា​តារា​​ចម្រៀង។​ កាល​​នៅក្មេង​ នៅ​តាម​​ខេត្ត​​ពេល​​មាន​ Concert ម្តងៗ ម៉ាក់​គាត់​តែង​តែ​នាំខ្ញុំ​​ទៅ​មើល​ អ៊ីចឹង​ហើយ​នាំ​ឲ្យ​ខ្ញុំ​ចេះ​តែ​គិត​​ស្រមៃ​​ឃើញ​គេ​ចង់​កាន់​ក្បាល​មេ​ក្រូច្រៀង​នឹង​​គ្នា​ដែរ​។ ​ ហើយពេល​នោះ ​ម៉ាក់​ក៏ធ្លាប់ជម្រុញ​ដែរ​ ហើយឲ្យ​សាក​ច្រៀង​ ដោយ​ម៉ាក់​គាត់​ជូន​​ទៅ​ច្រៀង​ តែ​ពេល​ទៅ​ដល់​លើ​ឆាក គឺ​ខ្ញុំ​​គាំង​ច្រៀង​អត់​ចេញ​ តែ​ចាប់​តាំង​ពី​ពេល​នោះ​​​មក​គឺនៅ​តែ​មាន​ចិត្ត​​ចង់​ក្លាយ​ជា​​អ្នក​ចម្រៀង​ ដោយ​មិន​ធ្លាប់​គិត​ថា ​នឹង​ក្លាយ​ជា​តារា​សម្តែង​ឡើយ​​»​។

កញ្ញា មាន​ សូនីតា ក៏​បាន​បន្ថែម​រឿង​សំឡេង​ខ្លួន​ដែរ​ថា​៖ ​«​ចំពោះ​សំឡេង ខ្ញុំ​ក៏​អត់​ដឹង​ថា​ ខ្លួន​ឯងអាច​មាន​សំឡេង​​ច្រៀង​​បាន ​ឬអត់ទេ​​ ដោយ​សារ​​​យើង​​​គ្រួសារ​គាត់​តែង​តែ​គាំ​ទ្រ​យើង​មក​រហូត​។ ទើប​មក​ដល់​ពលនេះ ខ្ញុំ​បាន​ចូល​សិល្បៈ​កាល​ពី​ឆ្នាំ​២០០៩មក​​ ក៏​ចេះ​តែ​មានឮ​​គេ​ថា​ សំឡេង​ខ្ញុំ​ប្លែក​ រហូត​មាន​អ្នក​ខ្លះ​គេ​ថា ​ខ្ញុំ ​សំឡេង​ង​ដូចជា​​ចាប ឬថា​សំឡេង​ដូចមនុស្ស​​ប្រុស​ផង​ដែរ​​។ តែ​ខ្ញុំ​អត់​​​តូច​ចិត្ត​ខ្លួន​ឯង​រឿង​សំឡេង​នេះ​ទេ ទោះ​បី​ជាមិន​អាច​ធ្វើ​ជា​អ្នក​ចម្រៀង​បាន​។ ​ខ្ញុំ​ត្រូវ​តែ​ទទួល​ស្គាល់​​ការ​ពិត​ ហើយ​ខ្ញុំ​ក៏ព្យាយាម​ធ្វើ​អ្វី​ ដែល​ខ្ញុំ​មាន​​ឲ្យ​បាន​ល្អ​បំផុត​ដូច​គ្នា​ ដូច​ជា​ការ​​សម្តែង​ និង​ចំណេះ​​បាន​ហាត់​រៀន​មក​ ដើម្បី​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ទទួល​យកចំណុចល្អ​​​»​៕​