ជួយស៊ែរចែកគ្នាដឹងផង!​ កញ្ញា សុខ ពិសី​ រំឮក​​​​​មហា​ជ​ន​ប្រយ័ត្ន​​​លេខ​ទូ​រ​សព្ទជន​​ឆ​បោ​ក​​នេះ

163


ភ្នំ​ពេញៈ​ ដោយ​សារ​​មា​ន​ការ​​​ស្អប់​​​នឹង​ទង្វើ​ឆបោក​ប្រាក់​គេ​​​បែប​នេះ ​គ្រាន់​តែ​បាន​ដឹង​ឮ​ភ្លាម​នោះ ​កញ្ញា សុខ​ ពិសី មាន​​ចិត្ត​​ឈឺ​ឆ្អាល​​ ហើយ​ក៏​បង្ហោះ​សារ​ចែក​រំលែក​​ឲ្យ​មហាជន​​ដឹង​ឮបន្ត​ភ្លែតតែម្តង​​ថា​៖ «​​ចាំ​ជួប​គ្នា​​ នៅ​​​​ប៉ុស្តិ​ប៉ូលិស​​​ឆាប់ៗ​ មិន​​ដឹងបេះដូងគាត់​ធ្វើពីអី​ ទើប​មក​បោកលុយភ្ញៀវខ្ញុំ​ មីងអើយមីង​ បាប​​កម្ម​មាន​ពិត​ លេខ​បិសាច​​​បោក​លុយ​​ភ្ញៀវ​ខ្ញុំ​ជួយ ​shar​e ឲ្យ​បិសាច​ម្ចាស់លេខនេះ​ បញ្ឈប់​អំពើ​ថោក​ទាប​នេះ​ផង!​»​។​

 

ព្រោះ​តែ​​ខ្លាច​មាន​ការ​ភ័នច្រឡំ​ជន​ត្រូវ​គេ​​ឆបោកជា​សាច់​ញាតិ​របស់​ខ្លួន តារា​​ចម្រៀងស្រី​ ​ដែ​​លកំពុង​តែ​​កាក់​​កប​​​​​ការ​ងារ​​ក្រៅ​​​សិល្បៈ​គឺ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ធំ​ៗ តាំង​​​ពី​​ឆ្នាំ​ចាស់​ចូល​​​​ដល់​​​​ឆ្នាំ​​​​ថ្មី​ ហើយក៏​​​​​​​​ក្លាយ​ជា​​តំណាង​​​ផ​លិតផ​ល​រក្សា​​សម្ផស្ស​ក្រែម​លាបមុខ​ម៉ាក ហ្វែរ អែន ឡោ​ហ្វ​លី ខណៈ​ថ្មី​​​ចុង​​​​​ក្រោយ​​នេះ កញ្ញា សុខ ពិសី ​ប្រកាស​ប្រាប់​​ថា​ចុះ​កុងត្រា​​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​ថ្មី​មួយ​ទៀត​ផង​ដែរ​។​
តារា​​​​ច​​ម្រៀង​ស្រីនៅ​ផលិត​កម្ម​សាន់ដេ​ ឲ្យដឹងទៀត ​ថា៖ «​តាមពិត​ទៅ ជន​រង​គ្រោះ​ នៃ​ទង្វើ​ឆបោក​របស់​ស្រ្តី​ ដែល​​តែង​​​ប្រើ​លេខ​ទូរ​សព្ទ​ ដូច​នាង​ខ្ញុំ​ បាន​ផុស្តិ៍​ប្រាប់​នោះ មិន​​មែន​ការ​ជាប់​សាច់​ញាតិ​របស់​ខ្ញុំ​ទេ​។ ជ​ន​​​រ​ង​​​គ្រោះ​​គឺ​​ជា​ភ្ញៀវ​​​ទិញ​ផលិត​ផល​​​​ហាង​ខ្ញុំ ​​និង​ដោយ​សារ​​​​​ដឹង​ឮរឿង​នេះ និង​ស្តាប់​​​ទៅ​ការ​​​អាណិត​អាសូ​រ​​​គាត់​​​ខ្លាំង​ណាស់​ដោយ​ត្រូវ​ស្រ្តី​​ប្រើ​លេខ​ខាង​​​លើ​​​ឆបោក​ ខណៈ​គាត់​ក៏​មិន​មែន​ជា​អ្នក​មាន​​​អ៊ី​ផងដែរ​​​​ ​»។​

កញ្ញា សុខ ពិសី បន្ត​ទៀត​ថា៖ «នាង​​ខ្ញុំ​ក៏​សំណូមពរ​ដល់​បងប្អូន​​ទាំ​ង​អស់​ មេត្តា​​មាន​ការ​ប្រុង​ប្រយ័ត្ន​ផង​ ប្រសិន​បើ​​ឃើញ​លេខ​ទូរ​សព្ទ​មួយ​នេះ ចុច​ទៅ​​បង​ប្អូន​នោះ​។ ហើយ​ក៏​​ថ្កោល​ទោស​តាម​ច្បាប់ ​ជា​ដាច់​ខាត​ចំពោះ​ជន​ដែល​​ប្រព្រឹត្តិ​​ទង្វើ​អាក្រក់​​នេះ។នាង​​​​​ខ្ញុំ​​ពិត​ មិន​ចូល​​​​ចិត្ត​ឡើយ​​ចំពោះ​ជន​ប្រព្រិត្តិ​ទង្វើ​ឆបោក​គេ​ស្រស់ៗ​បែប​នេះ​ឡើយ​ ហើយ​​ប្រសិន​បើ ​ហេតុ​ការណ៍​នេះ​ បាន​កើត​​ឡើង​ចំពោះ​សាច់​ញាតិ​ខ្ញុំ​វិញ គឺថា​នាង​​ខ្ញុំ​នឹង​បណ្តោយ​ឲ្យ​ជននេះ ​គេច​​ផុត​ពី​សំណាញ់​ច្បាប់​នោះ​ឡើយ​»៕​