សពលោក នួន ជា បងធំទី២របបខ្មែរក្រហម នឹងត្រូវបូជាថ្ងៃនេះហើយ នៅឯខេត្ត….

55


(ភ្នំពេញ)៖ សពរបស់ លោក នួន ជា អតីតបងធំទី២ នៃរបបខ្មែរក្រហម នឹងត្រូវបូជានៅវត្តព្រំគិរីមរកត ក្នុងខេត្តប៉ៃលិន នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នេះ។

ជនជាប់ចោទ នួន ជា បានទទួលមរណភាព នៅម៉ោង៦៖០០ល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យសហភាពខ្មែរ -សូវៀត ក្នុងជន្មាយុ៩៣ឆ្នាំ បន្ទាប់ពីបានបញ្ជូនពីមន្ទីរឃុំឃាំង ដើម្បីទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ អស់រយៈពេល១ខែ។ សពរបស់លោក ត្រូវបានក្រុមគ្រួសារ ដឹកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត យកទៅធ្វើបុណ្យនៅខេត្តប៉ៃលិន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៩។

ទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ សាលាក្តីខ្មែរក្រហម មិនទាន់សម្រេចថា សំណុំរឿងពាក់ព័ន្ធនឹង នួន ជា ត្រូវតែបិទបញ្ចប់ឬយ៉ាងណាទេ។