រូបសំណាកនាងគង្ហីងថ្មី ត្រូវបានរៀបចំតម្លើងឡើងវិញនៅទីតាំងដដែល

400


ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ មាន ពិធីក្រុងពាលីតម្លើងរូបសំណាកនាងគង្ហីង នៅចំណុចប្រសព្វនៃផ្លូវហ្សាឌឺហ្គោល ផ្លូវទេពផន និងផ្លូវមុនីរ៉េត ក្នុងភូមិសាស្ត្រខណ្ឌ៧មករា រាជធានីភ្នំពេញ។ ពោលគឺរូបសំណាកនាងគង្ហីង ត្រូវបានរៀបចំពិធីក្រុងពាលី និងតម្លើងឡើងវិញនៅលើទីតាំង ដដែល។

រូបសំណាកនាងគង្ហីងថ្មីនេះ ទំហំរង្វង់អាងទឹក រក្សាទំហំដដែល ដោយឡែកសម្រាប់រូបសំណាកនាងគង្ហីង មានការលើកកម្ពស់ ពី៥.៥ម៉ែត្រ ឡើងដល់៧.៥ម៉ែត្រ។ គួររំលឹកថារដ្ឋបាលរាជធានីភ្នំពេញ បានរំកិលសំណាកចាស់ទៅទីតាំងថ្មី ដើម្បីពង្រីកផ្លូវប​ន្ថែមសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕