ក្រសួងទេសចរណ៍ និងមគ្គុទេសនៅភ្នំពេញ បានសហការគ្នាចុះឃាត់ខ្លួន និងផាកពិន័យជនជាតិចិន ដែលនាំភ្ញៀវទេសចរចិនដើរកំសាន្ត ដោយខុសច្បាប់ (មានវីដេអូ)

37


យេីងទាំងអស់គ្នាដឹងហេីយថា វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាកំពុងតែមានសន្ទុះរីកចម្រេីនយ៉ាងខ្លាំងនាពេលប៉ុន្មានឆ្នាំចុងក្រោយ។ ជាពិសេស​ភ្ញៀវទេសចរដែលមកពីប្រទេសចិន ដែលបានចូលមកប្រទេសកម្ពុជា មិនថាមកវិនិយោគឬមកទេសចរណ៍នោះទេ ដែលយេីងមេីលឃេីញថាជនជាតិមាននៅគ្រប់ទីកន្លែងទាំងអស់​។

ដោយសារតែកំណេីននេះហេីយ ដែលធ្វេីអោយក្រសួងទេសចរណ៍ខិតខំរិះរកយុត្តិសាស្ត្រដេីម្បីទទួលស្វាគមន៍ពួកគេ​ ដូចជាការបង្កេីតរមនីយដ្ឋានថ្មី​ និងការបណ្តុះបណ្តាលមគ្គុទេសទេចរណ៍​ ដេីម្បីបំរេីសេវាកម្មឲ្យបានល្អ​ឲ្យសាកសមទៅនឹងពាក្យថា​ ទីក្រុងស្អាត​ រមនីយដ្ឋាន​ស្អាត​សេវាល្អ​។​ ដោយសម្លឹងឃេីញភាពរីកចំរេីននិងកំនេីននៃភ្ញៀវទេសចរចិនដូចនេះហេីយ បានជាជនជាតិចិនមួយចំនួនបានលួចបន្លំតាំងខ្លួនធ្វេីជាមគ្គុទេសដេីម្បីនាំភ្ញៀវទាំងនោះ​ ដែលធ្វេីឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា​។ ជនជាតិចិនដែលមកពីប្រទេសចិន ដែលគ្មានវិជ្ជាជិវៈដេីរណែនាំភ្ញៀវដោយខ្លួនឯងតាមរូបភាផ្សេងៗនៅរមនីយដ្ឋានទេសចរណ៍នានាទូទាំងព្រះរាជាណាចក្រ ដោយគ្មានខ្លាចរអាពីច្បាប់ប្រទេស ធ្វេីឲ្យបាត់បង់គុណតំលៃនៃវិស័យទេសចរណ៍របស់ប្រទេសធ្វេីឲ្យមគ្គុទេសទេសចរណ៍ដែលទទួលបានការបណ្តុះបណ្តាលដោយក្រសួងទេសចរណ៍គ្មានទីផ្សារ​។

ដោយសាបញ្ហានេះហេីយ ទេីបធ្វេីឲ្យមគ្គុទេសភាសាចិនមានភាពខឹងសម្បារ​យ៉ាងខ្លាំង ទេីបបានសហការជាមួយមន្ទីរទេសរាជធានីភ្នំពេញនៅថ្ងៃទី​ 08 សីហា ឆ្នាំ2019 នេះបានចុះឃាត់ខ្លួនជនជាតិចិនមួយរូបដែលកំពុងនាំភ្ញៀវទេសចរចិនដេីរកំសាន្តតាមមុខព្រះបរមរាជវាំង​ និងតាមមាត់ទន្លេនាំទៅសាកសួរនៅឯមន្ទីរទេសចរណ៍រាជធានីភ្នំពេញ។

ក្រោយពីបានសួរនាំបានឲ្យដឹងថាជនជាតិចិនដែលតាំងខ្លួនជាមគ្គុទេសមានឈ្មោះ​ LIU QINGMIN ភេទប្រុសកាន់លិខិតឆ្លងដែនលេខEA3681100 បានសារភាពថាខ្លួនពិតជាបាននាំភ្ញៀវដេីរកំសាន្តពិតមែន​,​ សូមបញ្ជាក់ថា​ជនជាតិចិនខាងលេីនេះមិនមែននាំភ្ញៀវជាលេីកទីមួយទេ​ រូបគេធ្លាប់បា​នទទួលការណែនាំពីមន្ត្រីក្រសួងទេសចរណ៍​មន្ទីរទេសចរណ៍​ម្តងរួចមកហេីយ​ ហេីយបានធ្លាប់ផ្តិតមេដៃធ្វេីកិច្ចសន្យារួចមកហេីយដែរ​ ម្លោះហេីយលេីកនេះក្រោយពីបា​នធ្វេីការប្រជុំគ្នារួចមក៖

១-លោកឃឿប​ ភីរុម្យ​ ប្រធានការិយាល័យបណ្តុះបណ្តាល​មគ្គុទេសក៍ទេសចរណ៍នៃក្រសួងទេសចរណ៍
២-លោក​ពុទ្ធ្រាសោភណ្ណរ៉ាប្រធានការិយាល័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមគ្គុទេសក៍ទេសចរណ៍
៣-អ្នកស្រី​ សាយ​ ពិសីប្រធានការិយាល័យបណ្តុះបណ្តាល​មគ្គុទេសក៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ
4-លោកសៅ​ វឌ្ឍនានាយផ្នែកប៉ូលីសទេសចរណ៍គោលដៅ

បានសំរេចចិត្តធ្វេីការផាកពិន័យជនជាតិចិនដែលនាំភ្ញៀវខុសច្បាប់ខាងលេីស្របទៅតាមគោលការណ៍ស្មារតីនៃច្បាប់ស្តីពីទេសចរណ៍មាត្រា៦៥នៃព្រះរាជាណាចក្រកម្ពុជា​ចំនួន​២លានរៀល​នៃតំលៃអប្បរមា​ ក្នុងករណីមិនរៀងចាលហេីយនៅតែបន្តនាំភ្ញៀវដោយខុសច្បាប់ទៀតការផាកពិន័យកេីនឡេីងរហូតដល់អតិបរមា​ ២០លានរៀលព្រមទាំងចាត់ការតាមនិតិវិធីច្បាប់ផ្សេងដែលបានចែង។ ហេីយការផាកពិនេះដែរក៏មានការចូលរួមដឹងឮពី​លោក៖

១-លោក​ ឈិនដាវី​ ប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណភាសាចម្រុះប្រចាំរាជធានីភ្នំពេញ
២-លោក​ឈុន​ សំណាង​ អនុប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណភាសាចម្រុះនិងជាប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណ៍ភាសាចិនប្រចាំរាជធានីភ្នំពេញ
៣-អ្នកស្រីដោកចន្ធី​ អនុប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណ៍ភាសាចិនប្រចាំរាជធានីភ្នំពេញ
៤-អ្នកស្រីតាន់​សុវណ្ណយូ​ លេខធិការសមាគមន៍មគ្គុទេសក៍ទេសចរណ៍ភាសាចិនប្រចាំរាជធានីភ្នំពេញ
៥-មគ្គុទេសក៍ទេសចរណ៍ភាសាចិនប្រចាំរាជាធានីភ្នំពេញជាច្រេីននាក់