នោះ! ចាប់ខ្លួន​បុរស​ម្នាក់ យកឈ្មោះថ្នាក់ដឹកនាំ ដើរ​បោក​លុយ​ពលរដ្ឋ​ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​រដ្ឋ​

26


ភ្នំពេញ​៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ តាម​ស្រាវជ្រាវ និង​ឈានដល់​ការចាប់ខ្លួន បុរស​ម្នាក់​ដែល​បាន យកឈ្មោះ​ថ្នាក់ដឹកនាំ ទៅ​ដើរ​បោកប្រាស់ ប្រជាពលរដ្ឋ ដើម្បី​រត់ការ​ចូល​បម្រើ​ការ​នៅតាម​ក្រសួង​មួយចំនួន បាន​ប្រាក់​ប្រមាណ ៣៧​ម៉ឺន​ដុល្លារ​អាមេរិក នៅ​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩​។​

 

 

​ជនសង្ស័យ ឈ្មោះ សេក សុខ​ជា បាន​ប្រើល្បិច​បោកប្រាស់ ប្រជាពលរដ្ឋ​ថា ខ្លួន​ស្គាល់​អ្នកធំ​នៅតាម​ក្រសួង ហើយ​លួងលោម​ឲ្យ​ជនរងគ្រោះ​ទុកចិត្ត ទើប​ជនរងគ្រោះ បានប្រគល់​លុយ ឲ្យ​ជា​បន្ដបន្ទាប់ ប្រមាណ​៣៧៨.៥០០​ដុល្លារ​។ បន្ទាប់ពី​បានទទួល​លុយ​រួចមក ជនសង្ស័យ​ឈ្មោះ សេក សុខ​ជា មិនបាន​រត់ការ​អ្វី​នោះទេ ហើយ​ថែមទាំង​ភូតកុហក​ជនរងគ្រោះ​ដើម្បី​គេចវេះ​។​

សមត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំពុងធ្វើការ​សួរនាំ​ជនសង្ស័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ដ​តាម​នីតិវិធី​៕​

 

ជនរងគ្រោះ ក្នុងករណីឆបោក

ប្រភព CEN