តោះ​ មក​មើល​សម្រស់​តារា​​ស្រី​មេម៉ាយ​កូន​មួយ សុខ សោម៉ាវត្តី​ ក្នុង ឈុត​ប្រពៃណី​វិញ​ម្តង!​

45


ភ្នំពេញៈ មហាជន​ភាគ​ច្រើន​ធ្លាប់​តែបាន​គយ​គន់​រូប​សម្រស់តារា​សម្តែង​ និង​ពិធី​ការិនី​ទូរ​ទស្សន៍​បាយ័ន មេម៉ាយ​កូន​មួយ​​​​អ្នកនាង ​សុខ សោម៉ាវត្តី​ ក្នុង​ឈុត​បែប​សម័យ​ ឬ​បែប​សិច៊សី​ នា​ពេល​សម្តែង​កុន ថត​ស្ប៉ត និង​ពេល​ឡើង​កម្ម​វិធី​ទូរ​ទស្សន៍​។
ឥឡូវ​នេះ​នោះ​​សាក​មក​មើល​រូប​សម្រស់​របស់​​​តារាស្រី ដែលមានសម្រស់ស្រស់ស្អាតមិនរុះរោយ ​រីក​ស្រស់​ស្រាយ​ស្ទើរ​គ្រប់រដូវ​ ​បើទោះបីជា​ក្លាយជាស្រ្តី​មេម៉ាយ​កូនស្រីតូច១ គួរឱ្យ​ស្រលាញ់ក្តី ​តែ​វិថីសិល្បៈ​របស់​អ្នកនាង ហាក់មិនចុះស្រុតឡើយ ​ពោលគឺទាំងការងារសិល្បៈសម្តែង ​ដើរម៉ូត ​និង​ជាពិធី​ការិនី គឺ​សុទ្ធតែមមាញឹកស្ទើរមិនលោះថ្ងៃសម្រាក​នោះ​ទេ​។

ជាក់ស្តែងថ្មីៗនេះ ​​អ្នកនាង ​សុខ សោម៉ាវត្តី​ត្រូវបាន​គេឃើញ​គ្រងឈុតប្រពៃណី​ខ្មែរជា​ច្រើន​ឈុត​យ៉ាង​​ស្រស់ស្អាតទាក់ភ្នែក ​និង​ជា​ពិសេស​​ជាឈុតមានរូបវិមានឯករាជ្យខ្មែរលើអាវផងដែរ។​

សម្លៀក​បំពាក់មួយ​ឈុតដ៏ប្លែក ​និងស្រស់ស្អាត តាមបែបកូនក្រមុំនេះ​ ​តុបតែងដោយ​បុ​ទុម​សិរី សំអាង​ការ ដែលអ្នកនាងសុខ សោម៉ាវត្តី​ បានថតរូបផ្សព្វផ្សាយ​ឲ្យ​សម្អាងការ ​តែមួយឈុតនេះ​ហាក់​ទទួលបានការគាំទ្រ និងលេចធ្លោប្លែកតែម្តង ​ព្រោះតែ​មើលទៅ​ហាក់ជា​ការបង្ហាញ​ពីអត្ត​សញ្ញាណ​ជាតិខ្មែរ  និងបាន​រំឮក​ពី​ការទទួលបាន​ឯករាជ្យភាព​របស់​ប្រទេស​ខ្មែរ​កាល​ពី​ អាណា​និគម​និយមបារាំង​មួយយ​រំពេច​ ពោល​គឺដោយសារ​តែរូបវិមាន​ឯករាជ្យ​គឺ​ជា​ទីកន្លែង​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​ប្រទេសកម្ពុជាផង​ដែរ​៕
​