នៅចាំពួកគាត់ទេ? ងួន ស្រីសរ និង សុភក្ត្រ កុសុម៉ា មិត្តរួមក្រុមតាំងពីក្មេងៗ ទើបជួបគ្នាសារជាថ្មី

85


ភ្នំពេញៈ ប្រិយ​មិត្ត​ បងប្អូនទស្សនិកជន​ ប្រហែល​ជា​នៅចាំបាន ថា តារាចម្រៀងស្រីកាល​ពី​វ័យក្មេង ដែល​ជា​ដៃ​គូ​ឆ្នើ​ម​របស់​កញ្ញា​ សុភក្ត្រ កុសុម៉ា បានដែរឬទេថា​គាត់ជាអ្នកណា?
បង្ក​​ការ​ភ្ញាក់​ផ្អើល​នា​ពេល​ថ្មីៗ​នេះ​ស្រាប់​តែ​ អ្នក​នាង ងួន ស្រីសរ គឺ​ជាអតីត​តារាចម្រៀង​មួយរូប​ដែល​​មាន​ប្រជា​ប្រិយ​ភាពប្រដមត្រសងគ្នាជាមួយនឹងកញញា​ សុភក្ត្រ កុសុម៉ា​ ដែរ​ព្រោះអ្នកទាំង​ពីរ​តែង​តែ​ច្រៀងជាក្រុមរួមគ្នា ហើយ​ក៏​មានវ័យ​នៅក្មេងស្របាលគ្នាថែមទៀតផង​។

ចាប់​តាំង​ពី​ផលិតកម្មរស្មីនាគមាស ត្រូវបានរំសាយទៅ ងួន ស្រីសរ និង សុភក្ត្រ កុសុម៉ា ក៏​ត្រូវ​បានបែក​ផ្លូវគ្នា​ ដោយអ្នកទាំងពីរ​គឺបាត់មុខពីសិល្បៈអស់រយៈពេល​ជាច្រើនឆ្នាំដូចគ្នា។ តែ ប៉ុន្មានឆ្នាំចុងក្រោយនេះកញ្ញា​ សុភក្ត្រ កុសុម៉ា បានវិលត្រលប់ចូលសិល្បៈជាថ្មី និង​បាន​កសាង​កេរ្តិ៍​ឈ្មោះ​លើ​វិថី​សិល្បៈ​បាន​យ៉ាង​ផុសផុល​វិញ​គួរ​ឲ្យ​កត់​សម្គាល់​ ដោយ​បាន​ក្លាយជា​ពិធិការិនី​ទូរ​ទស្សន៍​ច្រើន​ប៉ុស្តិ៦​ទៀត​ផង​ដូចជា​ទូរទស្សន៍​បាយ័ន និង​ទូរ​MyTv ជា​ដើម និង​MC នៃ​កម្ម​វិធី​អាហ្វែរ​ផង​ដែរ។​

តែដោយឡែក ងួន ស្រីសរ ហាក់​សម្ងំ​នៅក្នុង​ជីវិត​បែប​ធម្មតា​កសាង​គ្រួសារ​យ៉ាង​មាន​សុភមង្គ​ល ខណៈ​ថ្មីៗនេះ​ដែល​​​អ្នកទាំងពីរបានជួបជុំគ្នាម្តងទៀត ធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រនឹករលឹកជាខ្លាំង ដោយ​សង្ឃឹមថា​ ថ្ងៃ​ណា​មួយ​ពួក​គាត់​អាចនឹងច្រៀងរួមគ្នាម្តងទៀតជា​មិន​ខាន​នោះទេ ហើយ​សម្រស់​របស់​នាង​នៅ​តែ​ស្អាត​ដដែល៕