អ្នកកំពង់សោមប្រយ័ត្នផង! មកទល់ពេលនេះ សត្វក្រពើពីរក្បាលហើយ ដែលត្រូវបានប្រជាការពារចាប់បាន

120


ក្រុងព្រះសីហនុៈ ពលរដ្ឋជូនដំណឹងមកថា នៅសេតេ ក្នុងក្រុម១ ភូមិ១ សង្កាត់៣ក្រុងព្រះសីហនុ មានសត្វក្រពេីមួយក្បាល(មិនដឹងថាជាក្រពើមានអ្នកចិញ្ចឹមឬយ៉ាងណានោះទេ) បានឡេីងតាមទឹកអូរមកលើដីភូមិ រួចត្រូវបានប្រជាពលរដ្ឋចាប់យករក្សាទុកជាបណ្តោះអាសន្ន ។ បើតាមការសាកសួរតាមទូរសព្ទ័នៅល្ងាចថ្ងៃ១១សីហា២០១៩នេះពលរដ្ឋដែលចាប់ក្រពើនេះទុកអោយដឹងថា ក្រពើនេះមានទម្ងន់ប្រហែលជាង 5kg ហើយដំណឹងនេះពលរដ្ឋជូនជ្រាបដល់មន្ត្រីជំនាញចុះមកពិនិត្យ ដោយទាក់ទងតាមទូរសព្ទ័លេខ 069 728 486 ។

ទាក់ទងដល់ដំណឹងនេះ លោកនេន ចំរើនប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ប្រាប់តាមទូរសព្ទ័មកដែរថា លោកនឹងអោយមន្ត្រីជំនាញចុះទៅពិនិត្យ។

ហើយរហូតមកដល់ពេលនេះ ស្រាប់តែចាប់បានកូនក្រពើ មួយក្បាលទៀតទម្ងន់ប្រហែលជាង២គីឡូក្រាម ត្រូវបានប្រជាការពារសង្កាត់លេខ៣ ចាប់បាននៅតាមផ្លូវទៅវត្តលើ នាយប់ថ្ងៃទី១១សីហា២០១៩នេះ ក្រោយឃើញកូនក្រពើនេះឡើងមកនៅលើផ្លូវ។ បច្ចុប្បន្នកំពុងរក្សាទុកបណ្តោះអាសន្នដើម្បីប្រគល់ជូនមន្ត្រីជំនាញមកពិនិត្យនិងទទួលយក។ ករណីនេះមន្ត្រីជំនាញអាចទាក់ទងទៅកាន់អជ្ញាធរសង្កាត់លេខ៣។

សូមបញ្ជាក់ថានេះជា កូនក្រពើទី២ហើយដែល រសាត់តាមជំនន់ទឹកភ្លៀងមកដល់ក្នុងក្រុងព្រះសីហនុ និងត្រូវបានចាប់ទុកនៅថ្ងៃ១១សីហា២០១៩នេះ។( និយាយលេងទេ មិនដឹងនៅប៉ុន្មានទៀត គួរប្រុងប្រយត្ន័ដែរអ្នកនៅក្បែរអូរ ប្រឡាយ)”៕

ប្រភព៖ Huy Bunleng