ក្តៅៗៗ! ចេតីយ៍ពណ៍មាសដ៏ល្បីល្បាញរបស់ភូមា ត្រូវបានបាក់ស្រុតរលំខ្ទេចខ្ទី ដោយសារតែគ្រោះទឹកជំនន់ ទឹកហូរច្រោះបុកពីលើភ្នំ (មានវីដេអូ)

349


ប្រិយមិត្តប្រហែលជាបានជ្រាបហើយថា មួយរយៈចុងក្រោយនេះ បណ្តាប្រទេសមួយចំនួនកំពុងតែជួបគ្រោះធម្មជាតិទឹកជំនន់  រងគ្រោះលិចលុងជាច្រើនហូរហែដោយសារតែមានភ្លៀងធ្លាក់រាល់ថ្ងៃទើបបង្កើតឲ្យក្លាយទៅជាគ្រោះទឹកជំនន់ លិចលង់បំផ្លាញផ្ទះសម្បែងនិងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជនអស់ជាច្រើន។

ងាកមើលមើលប្រទេសភូមាវិញ ក៏ជួបគ្រោះថ្នាក់ទឹកជំនន់លិចលង់ស្លាប់មនុស្សជាច្រើននាក់ និងកំពុង​ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​នៅតំបន់នោះផងដែរ។

យ៉ាងណាមិញ អ្វីដែលបងប្អូនខ្លះបានស្គាល់នោះគឺ ចេតីយ៍ពណ៍មាសដ៏មហិមារបស់ប្រទេសមួយនេះ ក៏ត្រូវបានបំផ្លាញដោយសារតែគ្រោះទឹកជំនន់ផងដែរ នេះបើយើងតាមតាមគណនីហ្វេសប៊ុកឈ្មោះ Voeurm Sroeuy បានបង្ហោះសារថា”ចេតីយ៍ពណ៍មាសដ៏ល្បីល្បាញរបស់ប្រទេសភូមា បានបាក់ស្រុតរលំដោយសារទឹកហូរច្រោះបុកពីលើភ្នំលិចផ្ទះប្រជាជនរាប់សិបខ្នង ហើយក៏បណ្តាលឲ្យមានមនុស្សស្លាប់៥០នាក់ផងដែរនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ”៕