កំពស់ទឹកស្ទឹងពោធិ៍សាត់ ឡើងជិតដល់កំរិតគួរឲ្យប្រុងប្រយ័ត្នហើយ!

88


​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់ លោក​កែវ  វ័យ បានបញ្ជាក់​ប្រាប់​ក្នុង​សេចក្តីជូនដំណឹង​ថា ​មាន​ភ្លៀង​ធ្លាក់​ពី​តំបន់​ជួរ​ភ្នំក្រវាញ ស្ទឹង​អា​រ៉ែង និង​ស្ទឹងធំ មាន​កំរិត​ខ្ពស់​មកលើ​ដងស្ទឹង​ពោធិ៍សាត់ ។​
​ឥទ្ធិពល​នៃ​ស្ទឹង​ខាងលើនេះ នឹង​ធ្វើអោយ​ទឹកស្ទឹង​ពោធិ៍សាត់ មាន​សន្ទុះ​កើនឡើង​បន្តបន្ទាប់ និង​អាច​បង្ក​អោយ​​មាន​ទឹកជំនន់​នៅក្នុង​ខេត្តពោធិ៍សាត់​។​

លោក​បន្តថា បន្ទាប់ពី​ការតាមដាន និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម​​សូម​ជម្រាប​ជូនដំណឹង​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណៈជន​ឲ្យ​បាន​ជ្រាបថា ដោយ​​សារ​ឥទ្ធិពល នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​បាន​អូស​កាត់​ពីលើ ព្រះរាជាណាចក្រ​កម្ពុជា រហូតមកដល់​ថ្ងៃទី ១២ ខែ​​សីហា ឆ្នាំ ២០១៩​នេះ​។​

​ដោយឡែក​នៅក្នុង​ខេត្តពោធិ៍សាត់ ស្ថានភាព​ទឹកស្ទឹង​ពោធិ៍សាត់ មាន​កំពស់​ទឹកបាន​កើនឡើង​ក្នុង​កំរិត​
​មួយ​ដែល​ត្រូវ​ប្រកាសអាសន្ន ។​ ​ដើម្បី​ត្រៀមលក្ខណ​:​ការពារ​គ្រោះធម្មជាតិ​ទឹកជំនន់​តាម​ដងស្ទឹង​ដែល​អាច​កើតមាន​ក្នុង​ខេត្តពោធិ៍សាត់​​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត សូមជម្រាបថា​បន្ទាប់ពី​បានធ្វើ​ការសង្កេត​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​​រួចមក​ឃើញថា​មាន​ភ្លៀង​ធ្លាក់​ពី​តំបន់​ជួរ​ភ្នំក្រវាញ ស្ទឹង​អា​រ៉ែ និង​ស្ទឹងធំ មាន​កំរិត​ខ្ពស់​មកលើ​ដងស្ទឹង​ពោធិ៍សាត់ ។​

​ឥទ្ធិពល​នៃ​ស្ទឹង​ខាងលើនេះ នឹង​ធ្វើអោយ​ទឹកស្ទឹង​ពោធិ៍សាត់ មាន​សន្ទុះ​កើនឡើង​បន្តបន្ទាប់ និង​អាច​បង្ក​អោយ​​មាន​ទឹកជំនន់​នៅក្នុង​ខេត្តពោធិ៍សាត់​។​

​យោងតាម​ស្ថានភាព​អាកាសធាតុ​ខាងលើ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត សូម​ជម្រាប​ជូនដំណឹង​
​ដល់​អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តពោធិ៍សាត់ ពិសេស​ប្រជាពលរដ្ឋ​​រស់​នៅតាម​ដងស្ទឹង​ពោធិ៍សាត់ និង​ស្ទឹង​ពាក់ព័ន្ធ សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ដោយ​យថាហេតុ និង​ត្រៀម​រក​ទីទួល​សុវត្ថិភាព​សម្រាប់​ជម្លៀស​​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​។​

​លោក​ម៉ៅ ធនិន​អភិបាលខេត្ត​ពោធិ៍សាត់​បា​ន​ប្រាប់ ឱ្យដឹង​នៅ​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​ថា ទឹកស្ទឹង​នៅ​ក្រុង​ពោធិ៍សាត់ ឡើង​ជិត​ដល់​កម្ពស់​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​ហើយ​យើង បាន ចាត់វិធានការ​ដាក់​បាវ​ខ្សាច់​ទប់មាត់​លូ​មួយចំនួន ដើម្បី​ទប់​កុំឱ្យ​ទឹក​ហូរ​ក្រុង​។ ទឹកស្ទឹង​ពោធិសាត់​អាច នឹង​ឡើង​ហួស​ពី​កម្ពស់​ត្រូវ​ប្រកាស​ឱ្យមាន​ការ​ប្រុង ប្រយ័ត្ន តែ​ការលិចលង់​នឹង​មិនមាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ អាច​លិច​តែ​តំបន់​ទំនាប​នៅ​ជាយក្រុង ។ យើង​បាន​ប្រុងប្រៀប​រួចហើយ និង​តាមដាន​ជាប់​រហូត ចំពោះ​បញ្ហា​ទឹកជំនន់​នេះ​៕​ ​

ប្រភព CEN