ដំណឹងពិសេស!! សាលាមធ្យមវិចិត្រសិល្បៈ ប្រកាសប្រឡងជ្រើសរើសសិស្សចូលរៀនដោយឥតបង់ថ្លៃ

67


ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការប្រឡង សិស្សានុសិស្សឲ្យចូលរៀនតាមជំនាញចំនួន៥ ដូចជា តូរ្យតន្រ្តី, របាំ​, ល្ខោន, សៀក និងសិល្បៈសូនរូប ដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។ ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នៅការិយាល័យសិក្សានៃសាលាមធ្យមវិចិត្រសិល្បៈ ស្ថិតនៅវិថីបណ្ឌិលម៉ុងឬទ្ធី ហើយកាលបរិច្ឆេទប្រឡងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ ០១២ ៨៩០ ៧៩៧ / ០៩២ ១៩៧ ៥៩១ / ០១១ ២៥១ ៩៨៧។ សម្រាប់ជំនាញដែលត្រូវជ្រើសរើស លក្ខណៈជ្រើសរើស វិញ្ញាសាប្រឡង និងសំណុំបែបបទត្រូវបំពេញ សូមអានព័ត៌មានលំអិតខាងក្រោម៖

ប្រភព Khmernote