ល្បី​ថា កញ្ញា នីឡា កូន​លោក​តាវ៉ិចទ័រ​ចូល​រោង​ការ​ឆ្នាំ​២០២០

106


ភ្នំពេញៈ ថ្មីៗនេះ​ក៏​ស្រាប់​លេច​ឮ​ដំណឹង​ថា តារាកំប្លែងស្រី​នៅ​ CTN និង​ជា​អ្នក​ចម្រៀង​របស់​ផលិត​កម្ម​សាន់​ដេ កញ្ញា វ៉ាន់ នីឡា នឹងដឹកដៃសង្សារថ្មីដែលជាកូនមន្រី្ដធំរៀបការនៅឆ្នាំ២០២០​ក្រោយ​ពិធី​បុណ្យ​ចូល​​ឆ្នាំខ្មែរ។
ការលើកពេលចូលរោងការរបស់តារាកំប្លែងរូបសម្រស់ស្អាត នីឡា នេះ គឺ​អាច​បណ្ដាល​មកពីនាងខ្លាច​ចំណង​​ស្នេហាមានការប្រែប្រួលដូចមុន ទើបនាងប្ដូរចិត្តពីធ្លាប់និយាយថា នឹងរៀបការនៅឆ្នាំ២០២១ តែ​​បាន​ដូរចិត្ត​មក​ធ្វើនៅឆ្នាំ២០២០វិញ។

​បើ​តាម​លោកតាវ៉ិចទ័រ ជា​ឪពុកតារាកំប្លែងស្រី កញ្ញា វ៉ាន់ នីឡា បានទទួលស្គាល់ថា ដំណឹងនេះ​ជាការពិត ប៉ុន្តែលោកមិនទាន់ប្រាប់ពីថ្ងៃជាក់លាក់នៃមង្គលការរបស់កូនស្រីលោកឡើយ ដោយ​លោក​ថ្លែងថា ៖«កូនស្រីខ្ញុំរៀបការនៅឆ្នាំក្រោយ (២០២០) ហ្នឹងមែន គឺធ្វើនៅក្រោយចូលឆ្នាំខ្មែរ»។

​ដោយឡែក តារាចម្រៀងវ៉ាន់ នីឡា វិញ បាននិយាយបន្ថែមថា នាងបាន​ត្រៀមខ្លួនរួច​ជាស្រេច​ទៅ​ហើយ​​​សម្រាប់មង្គលការនៅឆ្នាំក្រោយនេះ ព្រោះចាស់ទុំទាំងសងខាងបានឯកភាពគ្នាអស់ហើយ។ នាង​​បន្តថា ត្រូវតែរៀបការនៅឆ្នាំ២០២០ គឺមិនអាចបង្អង់តទៅទៀតបានទេ ព្រោះថា​ពេលនេះ​នាង​ឃើញ​​តារាសិល្បៈរួមអាជីពរៀបការ ក៏ចង់រៀបការដូចគេដែរ។ តារាកំប្លែងស្រី​នៅ​ CTN និង​ជា​អ្នក​ចម្រៀង​របស់សាន់ដេ អះអាងថា ៖«ខ្ញុំការឆ្នាំក្រោយហ្នឹងហើយ។ ឥឡូវអត់​ទាន់​ដឹង​ថ្ងៃ​ច្បា​ស់​ទេ ប៉ុន្តែ​ដឹង​តែឆ្នាំ២០២០ហ្នឹង»៕​