ជួយស៊ែរបន្តផង! យុវជនម្នាក់មកពីខេត្តត្បូងឃ្មុំ បានបាត់ខ្លួនតាំងពីថ្ងៃ៧ខែសីហា

29


(ភ្នំពេញ)៖ យុវជនម្នាក់ឈ្មោះ ម៉ាប់ តារា អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិជាងសារ (ហៅភូមិវះ) ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅបន្តការសិក្សានៅភ្នំពេញ ក្នុងសកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញវត្ថុ ស្នាក់នៅផ្ទះជួលក្នុងភូមិ១៧ សង្តាត់បឹងកក់២ ខណ្ឌទួលគោក ហើយបានបាត់ចេញពីផ្ទះ នៅវេលាម៉ោង១រសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។

បើតាមក្រុមគ្រួសារបញ្ជាក់ថា យុវជនខាងលើបានបាត់ខ្លួន រួមជាមួយម៉ូតូមួយគ្រឿង ម៉ាក Wave ពណ៌ស្លែ ស្លាកលេខត្បូងឃ្មុំ1B-3685។ បច្ចុប្បន្នក្រុមគ្រួសារកំពុងស្វែង ហើយបើសាមីខ្លួនបានទទួលដំណឹងសូមទាក់ទងមកក្រុមគ្រួសារ។

ប្រសិនបើប្រជាពលរដ្ឋណាបានប្រទះឃើញយុវជន ដូចរូបខាងក្រោម សូមមេត្តាជួយផ្ដល់ដំណឹងដល់សាច់ញាតិ តាមរយៈទូរស័ព្ទលេខ៖ 097 747 4877, 071 363 6656៕